ព័ត៌មានជាតិ

នារីឥណ្ឌា​រៀប​ពី​វិធី​ការពារ​ខ្លួន នៅ​ពេល​គេ​ចាប់​រំលោភ

បន្ទាប់​ពី​អំពើ​ចាប់រំលោភ យ៉ាង​សាហាវ​ឃោរឃៅ ដែល​បាន​បណ្តាល​ឲ្យ​នារី​វ័យ ២៣​ឆ្នាំ ជា​និស្សិត​សាលា​ពេទ្យ​ម្នាក់ ស្លាប់​នោះ មាន​ការតវ៉ា​ជាច្រើន​បាន​កើតឡើង​ពាសពេញ​ផ្ទៃ​ប្រទេស​ឥណ្ឌា​។​
​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន ស៊ិនហួ បានឲ្យដឹងថា នារីៗ​នៅក្នុង​ប្រទេស​ឥណ្ឌា ជាពិសេស​គឺ​អ្នក​ដែល​មាន​វ័យក្មេង​បាន​មក​រៀន​នូវ​វិធី​ការពារ​ខ្លួន នៅពេល​ដែល​ត្រូវ​គេ​ចាប់រំលោភ ដោយ​នៅ​ក្នុង​នោះ​មាន​គ្រូ​ជំនាញ​ជា​អ្នក​បង្ហាត់​។ កាលដែល​ពួកគេ​នាំគ្នា​មក​រៀន​បែបនេះ ព្រោះ​ពួកគាត់​យល់ឃើញថា មាន​តែ​ខ្លួនឯង​ទេ ដែល​អាច​ការពារ​ខ្លួន​បាន​នៅពេល​ជួប​ករណី​ចាប់​រំលោភ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នារី​វ័យ ២៣​ឆ្នាំ ជា​និស្សិត​សាលា​ពេទ្យ​ម្នាក់​ត្រូវបាន​ក្រុមមនុស្ស ៦​នាក់​ចាប់​រំលោភ ហើយ​បាន​ស្លាប់ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ក្នុង​ប្រទេស​សិង្ហ​បុរី​៕

lida-06

lida-01lida-02lida-03lida-04lida-05

មតិយោបល់