ព័ត៌មានជាតិ

ម​នុ​ស្ស​​ប្រុ​ស​​​អ​ត់​​ស​ង្សារ​​គួ​រ​​ធ្វើ​​យ៉ា​ង​ណា​​កុំ​ឲ្យ​​កើ​ត​​ត្រេ​ស​​នៅ​ពេ​ល​​​ឃើ​ញ​​ស​ង្សា​រ​​គេ​​ជិះ​​ឌុ​ប​​គ្នា​​​ ​?​

​ជាធម្មតា​កើតមក​ជា​មនុស្ស​ឆ្លងកាត់​យុវវ័យ​ភាគច្រើន​ពួកគេ​តែងតែ​មាន​គូ​តាម​លក្ខណ្ឌ​ធម្មជាតិ​តែ​មិនមែន​ទាំងអស់គ្នា​សុទ្ធតែ​អាច​ស្វែងរក​សង្សារ​បាន​ងាយៗ​នោះទេ​។​មនុស្ស​ប្រុស​ដែល​អត់​សង្សារ​អាចមាន​មូលហេតុ​ច្រើន​ដូចជា​រវល់​នឹង​ការងារ​ពេក រៀន​ច្រើនពេក រូបរាង​មិនសូវ​ស្អាត ការ​រើស​ខ្លាំងពេក​នូវ​ដៃគូ​សង្សារ​ដែល​វា​ជា​ហេតុ​ធ្វើឲ្យ​គេ​មាន​ការ​ខ្មាស់អៀន​ក្នុងការ​ជិះ​ដើរលេង​ខាងក្រៅ​តែឯង​។​សម្លឹង​ឃើញ​គេ​មាន​សង្សារ​ឌុប​អង្គុយលេង​ហូប​ចំណី​នៅតាម​ទីសាធារណៈ​ពិតជា​ធ្វើ​ឲ្យ​បុរស​ដែល​អត់​សង្សារ​នោះ​ពិបាក​នៅក្នុង​ការធ្វើ​ចិត្ត​ណាស់​។​តាម​ការស្រាវជ្រាវ​សាក​សួរ​និង​បទពិសោធ​មួយចំនួន ដំណឹង សូម​ចែករំលែក​នូវ​វិធី​ខ្លះ​ក្នុងការ​ធ្វើ​ឲ្យ​បុរស​ដែល​អត់​សង្សារ​ឌុប​នឹង​គេ​នោះ​កុំឲ្យ​កើត​ត្រេស​ខ្លាំង​នៅពេល​ដែល​ឃើញ​គេ​ឌុប​សង្សារ​គេ​នោះ :
-​ ​ព្យាយាម​លេង​កីឡា​ពេលទំនេរ​
-​ ​កុំ​ប្រើប្រាស់​ពេលវេលា​នៅ​សល់​ក្នុងការ​ស្តាប់​បទ​ចម្រៀង​មនោសញ្ចេតនា​
-​ ​តែបើ​អាច​ច្រៀង​លេង​តាម​ចម្រៀង​វិញ​ជា​ការល្អ​
-​ ​មើល​វីដេអូ​កំប្លែង​ឲ្យបាន​ច្រើន​ជា​ជាង​ការគិតច្រើ​ន​ដែល​ធ្វើឲ្យ​មុខ​យើង​ឆាប់​ចាស់​ជ្រៀវ​ជ្រួញ​
-​ ​ទិញ​កញ្ចក់​ថ្លៃៗ​ដាក់​បន្ទប់​ព្រោះថា​វា​អាច​ធ្វើឲ្យ​យើង​ស្រស់​ស្រាយ​ពេល​ឃើញ​ខ្លួន​ឯង​ស្អាត​ជា​ង​នៅ​ខាងក្រៅ​
-​ ​កុំ​ឧស្សាហ៍​ជិះ​ដើរលេង​តែឯង ទៅ​កន្លែង​ណា​ដែល​មាន​មនុស្ស​កំសាន្ត​ច្រើន​តាម​បែប​សង្សារ​ដូចជា​មាត់ទន្លេ​,​ហាង​មីឆា​, កោះ​ពេជ្រ​ជាដើម​
-​ ​ទៅ​ក្លឹប​កីឡា​ឲ្យបាន​ប្រចាំ​បើសិនជា​អាច​ព្រោះ​ថា​យើង​នឹង​បាន​ទាំង​សុខភាព​និង​រូបរាងកាយ​
​មាន​អ្នកខ្លះ​បានឲ្យ​យោបល់​ថា​ការ​ដែល​មួយ​ខែម្តង ឬ​ពីរ​ដង​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ​លេង​ក៏​អាច​ធ្វើ​ឲ្យ​បុរស​អត់​សង្សារ​នោះ​កាត់បន្ថយ​ភាព​តានតឹង​ដែរ !! តើ​អ្នក​ទាំងអស់​គ្នា​ធ្លាប់​មាន​បទពិសោធ ឬ​មាន​វិធី​អ្វីដែល​ល្អ​ជាង​នេះ​ទេ ?? ៕​
Couple

មតិយោបល់