កីឡាកររបស់អាហ្សង់ទីន Carlos Tevez បានប្រាប់ដល់មិត្តរួមអាជីពនៅ Man City ថា កុំបន្តធ្វើខុសទៅទៀត។
កីឡាករ Mario Balotelli កាលពីសប្តាហ៍កន្លងទៅបានត្រូវបានគេចាប់យករូបភាពបានខណៈដែលមានការប៉ះទង្គិចជាមួយនឹងអ្នគ្រប់គ្រង Roberto Mancini ក្នុងពេលហ្វឹកហាត់។
រំឭកពីអតីតកាលរបស់ Carlos Tevez ក៏ធ្លាប់មានរឿងអាស្រូវដូចទៅនឹង Mario Balotelli ខណៈដែលកំដៅសាច់ដុំដើម្បីចូលរួមប្រកួតជាមួយនឹង Bayern Munich តែរឿងនោះដូចជាមិនធំដុំដូច Mario ឡើយ។
តែទោះជាយ៉ាងណាក៏ឡាករអាហ្សង់ទីនវ័យ ២៨ ឆ្នាំរូបនេះ បានជួយឲ្យក្លិប Man City ងើបមុខឡើងវិញ និងស្តារកិត្តិយសរបស់ខ្លន ដោយជួយឲ្យឈ្នះនៅក្នុងកម្មវិធី Premier League កាលពីរដូវកាលកន្លងទៅនេះ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំបាននិយាយជាមួយនឹង Mario ដែរពីរឿងដែលខ្លួនគាត់ធ្វើខុស នឹងកុំបន្តនូវអាកប្បកិរិយាទាំងនោះទៀត វាមិនល្អសម្រាប់ខ្លួនគាត់ឡើយ”។ ម្យ៉ាងវិញទៀត កុំយកត្រាប់ដែលខ្ញុំធ្លាប់បានធ្វើខុសនោះ នៅលើទឹកដី Man City នេះ៕

មតិយោបល់