កីឡាការិនី វាយតិន្នីសរបស់ អូស្ត្រាលី Samantha Stosur បានទទួលរឿងគួរឲ្យភ្ងាក់ផ្អើលនៅជុំដំបូងជាមួយនឹង Jie Zheng ក្នុងកម្មវិធី Apia International Sydney កាលពីថ្ងៃ ចន្ទម្សិលមិញ។
Samantha Stosur កីឡាការនី លំដាប់ទី ៩ នៅ Australian Open ចាញ់ ពិន្ទុ 2-1 ពោលគ្រាប់បាល់ 6-3 6-7 (7-9)និង 6-4 ជាមួយនឹងកីឡាការនី លំដាប់ទី ២៦ ពិភពលោក Zheng ដោយប្រើពេលវេលា ១ ម៉ោង និង ៤៣ នាទី ។
កាលពីសប្តាហ៍កន្លងទៅ កីឡាការិនី Samantha Stosur ក៏ចាញ់ នៅជុំទី ១ នៃកម្មវិធី Brisbane Internationalផងដែរ។
ក្នុងថ្ងៃជាមួយនឹងគ្នានេះដែរ កីឡាការិនី Sara Errani និង Li Na ក៏ឈានចូលជុំទី ២ នៃកម្មវីធី Apia International Sydney ផងដែរ៕


មតិយោបល់