ព័ត៌មានជាតិ

ឡាន​តា​កូ​ម៉ា​ បួង​ចង្កូត​គេច​គោយន្ត​កន្ត្រៃ​ ​ក្រឡាប់​ធ្លាក់​ផ្លូវ​​ ​​​ស្លាប់​និង​រង​របួសជាច្រើននាក់​

កំពង់ឆ្នាំងៈ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏ រន្ធត់មួយ បានកើតឡើងរវាង រថយន្ដម៉ាកតាកូម៉ា បួងចង្កូតគេច គោយន្ដកន្ដ្រៃ ក្រឡាប់ធ្លាក់ផ្លូវជាតិ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់-ស្រាល៤នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥និង ៣០នាទី ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នៅលើផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ ១៣៣និង១៣៤ស្ថិត នៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច មូលដ្ឋាន បានដឹងថា រថយន្តបង្ក ម៉ាកតាកូម៉ាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI 65 78 បើកបរដោយបុរសឈ្មោះ សុក អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងក្រុងភ្នំពេញ ។ មុនពេលកើតហេតុ រថយន្តខាងលើ បានធ្វើដំណើរពីលិច ទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានវាក់នឹង គោយន្តកន្ត្រៃ ពេលនោះ អ្នកបើកបរទាញចង្កូតគេច ធ្លាក់ចូលប្រឡាយក្រឡាប់តែម្តង បណ្តាលឲ្យបុរសម្នាក់ ឈ្មោះ ជឿន អាយុ៣៥ឆ្នាំ មានទីលំនៅស្រុកឆ្លូង ខេត្តក្រចេះ ស្លាប់នៅនឹងកន្លែង។ ចំណែកមនុស្ស៤នាក់ទៀត បានរងរបួសធ្ងន់និងស្រាល។ ជនរងគ្រោះទាំងអស់សុទ្ធតែជិះនៅលើរថយន្តទាំងអស់គ្នា។

ក្រោយពេលកើតហេតុសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋាន។ ចំណែកមនុស្សរងរបួសទាំង៤នាក់ ត្រូវបានគេដឹកមកសង្គ្រោះ ព្យាបាលនៅក្នុងមណ្ឌលសុខភាព ស្រុកបរិបូណ៌។ ដោយឡែករថយន្តបង្កត្រូវ សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៌ ដើម្បីកសាងសំណុំរឿងដោះស្រាយនីតិវិធីច្បាប់ ៕

14184488_1753166971612403_6604064268020812837_n14194362_1069710833136059_661821045_n14203157_1753167094945724_3509137987008723684_n14233100_1753166991612401_4191532270299455814_n14315815_1069710756469400_1930478329_o14315884_1069710736469402_64482934_o

មតិយោបល់