ភ្នំពេញ៖ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៣ ក្រុមហ៊ុន Hello Axiata បានបង្ហាញចំពោះអតិថិជន ដែលបានចុះឈ្មោះ គម្រោង Unlimited Facebook ទាំងអស់ឲ្យបានឃើញ នូវអ្នកឈ្នះរង្វាន់ទាំង អស់ ៦ រូបក្នុងការចាប់រង្វាន់ជាលើកដំបូង។
រង្វាន់ទាំងអស់រួមមាន iPhone 5 ៣ គ្រឿង Samsung Galaxy Note II ២គ្រឿង និង Samsung Galaxy Camera ១ គ្រឿង ។
អ្នកឈ្នះរង្វាន់ខាងលើ ត្រូវបានចាប់ឆ្នោតយ៉ាងសុក្រិត ក្នុងចំណោមអតិថិជនរាប់ពាននាក់ ដែលចុះឈ្មោះ ក្នុងគម្រោង Unlimited Facebook របស់ Hello ដែលចាប់ផ្តើមតាំងពីថ្ងៃទី ២០ ធ្នូ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១២។
លោក សាយម៉ុន ភឺឃីនស៍ នាយកប្រតិបត្តិ Hello បានមានប្រសាសន៍ថា “ក្រុមហ៊ុន Hello គឺ ជាក្រុមហ៊ុនដែលឈានមុខគេ ក្នុងការផ្តល់ជូនសេវាកម្ម ឬការកម្សាន្តនានា ជាពិសេសនោះគឺគម្រោង Unlimited Facebook ដែលផ្តល់ជូនភាពងាយស្រួលដល់អតិថិជន ក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ទៅតាមតម្រូវការដែលពួកគេចូលចិត្ត ”។លោកបានបន្តទៀតថា សម្រាប់គម្រោងដ៏អស្ចារ្យនេះយើងបានដាក់ឲ្យប្រើប្រាស់លើទីផ្សារ ហើយអតិថិជន ថែមទាំងឈ្នះរង្វាន់ទៀតផង ដែលសុទ្ធសឹងជាគ្រឿងអេឡិចត្រូនិចថ្មីៗទំនើបៗ និងពេញនិយម។
ប្រិយមិត្តរបស់ ហេឡូ ចំណាយតែ ២ ដុល្លារ អាចប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុករហូតដល់ទៅ ៣ខែ ព្រមទាំងបង្ហោះរូបភាព ជាង ៤០០០ រូបភាពក្នុងមួយខែ នៅលើឧបករណ៍ប្រើប្រាស់អីនធឺណេតទាំងអស់។
សម្រាប់អតិថិជន មានឱកាសចាប់រង្វាន់ជាលើកទី ២ បានលុះត្រាតែ បានចុះឈ្មោះក្នុងកំឡុងពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៣ ៕
ខាងក្រោមនេះជាឈ្មោះដែលអ្នកទទួលបានរង្វាន់ពី គម្រោងHello Unlimited Facebook ៖




មតិយោបល់