ព័ត៌មានជាតិ

Facebook បង្ហាញ​នូវ​សមិទ្ធិផល​ថ្មី​របស់​ខ្លួន​

facebookjan13-0044
​ថ្ងៃនេះ​លោក Mark Zuckerberg ដែល​ជា​ម្ចាស់​ក្រុមហ៊ុន និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook បាន​និយាយថា សមិទ្ធិផល​ថ្មី​របស់​ខ្លួន​ដែល​កំពុង​បង្កើត​មានឈ្មោះ​ថា Graph Search ហើយ​គាត់​ក៏​បាន​និយាយ​ផងដែរ​ថា Graph Search ជា​សរសេរ​មួយ​នៅក្នុង​ចំណោម​សរសេរ​ទាំង​បី​របស់​ក្រុម​ហ៊ុម ដែល​ពីរ​ទៀត​គឺ News Feed និង Timeline​។​
​យោងតាម​សំដី​របស់​លោក Zuckerberg សារព័ត៌មាន Engadget បាន​និយាយថា Grahp Search គឺ​មិន​ដូចជា Search Engine របស់ Google ឬ Bing របស់ Microsoft ឡើយ ប៉ុន្តែ Engine នឹង​ធ្វើការ Search នូវ​រាល់​ព័ត៌មាន​របស់​អ្នកប្រើប្រាស់ Facebook ទាំងអស់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Graph Search គឺអាច​ប្រើប្រាស់​បាន​ជាមួយនឹង​សំណួរ​ជាក់លាក់ ដោយ​លោក Zuckerberg និយាយថា “​លោកអ្នក​អាច​សួរ​សំណួរ​ថា Who are my friends in San Francisco?” វា​នឹង​ផ្តល់​ចម្លើយ​ភ្លាមៗ​៕​

មតិយោបល់