កីឡាករ Joey Barton បានប្រកាសសង្គ្រាមជាមួយនឹងអតីតមិត្តរួមក្រុមរបស់ Manchester City របស់គាត់ ដែលជាសង្គ្រាមយ៉ាងធំក្នុងពិភពកីឡា ដែលធ្វើឲ្យសាធារណៈមិនពេញចិត្តនិង ទង្វើររបស់គាត់។
ខ្សែបម្រើរបស់ Marseille រូបនេះ បានចេញមុខធ្វើការសុំទោសចំពោះអតីតមិត្តរួមក្រម Manchester Cityកីឡារ Dietmar Hamann សម្រាប់ការប៉ះទង្គិចពាក្យសម្តីប្រមាថមើលងាយ ខណៈដែលបញ្ចេញយោបល់នៅលើធ្វីតទ័រនោះ។
ទំនាស់សម្តីនេះដែរបានកើតឡើងកាលពីថ្ងៃ ចន្ទកន្លងទៅនេះ ខណៈដែលពួកគេវែកញែករឿងកីឡាករ Loic Remy របស់បារាំងចូលទៅកាន់ក្លិប QPR នោះ។ប៉ុន្តែក្រោយពីសង្គ្រាមពាក្យសម្តីនៅលើធ្វីតទ័រ រវាងអតីតកីឡាករទាំងពីរ កីឡាករ Joey Barton ក៏បានធ្វីតសូមអភ័យទោសចំពោះអ្វីដែលបានកើតឡើងនោះ ។
កីឡាករ Joey Barton បាននិយាយថា ខ្ញុំយល់ស្របចំពោះការបញ្ជេញមតិយ៉ាងសាហាវ ប្រមាថមើលងាយលើអតីតកីឡាករ Man Utd ដែលធ្វើឲ្យមនុស្សជាច្រើនគិតថាខ្ញុំមិនមានចំណេះដឹងក្នុងខ្លួននោះ។កីឡាកររូបនេះបាននិយាយបន្តទៀតថា ខ្ញុំក៏បានសូមអភ័យទោសចំពោះ Dietmar Hamann ដោយផ្ទាល់ផងដែរចំពោះការប៉ះទង្គិចនោះ ហើយសង្ឈឹមថាវានឹងមានភាពប្រសើរឡើងវិញ។ម្យ៉ាងវិញទៀតខ្ញុំពិតជាសោកស្តាយចំពោះកំហុសរបស់ខ្លួនណាស់ ដែលបណ្តាលឲ្យកើតដល់ថ្នាក់នោះ៕
មតិយោបល់