មជ្ឈដ្ឋានអ្នកលេងអនឡាញ នៅតែតាមដាន មិនឈប់ មិនឈរ ជាមួយនឹង រឿងរ៉ាវ តារាច្រៀងស្រី ស្ទើភ្លើង កញ្ញា ធីតា ច្រៀងបទ Price Tag កាលពីឆ្នាំ ២០១៣ កន្លងទៅ ដែលសម្តែងនៅស្ថានីយ៍ប៉ុស្តិ៍ បាយ័ន បានក្លាយជាស្រមោលអន្ទោលតាមប្រាណ តារាស្រីរូបនេះ ដោយតែងតែត្រូវបាន អ្នកលេងបណ្តាញហ្វេសប៊ុក ធ្វើការរិះគន់ មិនសំចៃមាត់ ម្តងហើយម្តងទៀត ។
https://i1272.photobucket.com/albums/y389/domneng/3D/Thida_zps00169c6c.png
រឿងរ៉ាវ ដ៏រសើបនេះដែរ មិនមែនជារឿង អាស្រូវផ្លូវភេទ ឬ លេចកេរ្តិ៍ខ្មាស់អ្វីនោះទេ ក៏ប៉ុន្តែ គេសំដៅទៅលើ ការច្រៀង កាច់តុងជ្រុល រហូតដល់ស្តាប់ទៅ មិនដឹងថា ជាបទ អ្វី ឲ្យជាក់លាក់ ដែលខុសពីម្ចាស់ដើម ទាំងស្រុង ។ ការរិះគន់មិនសំចៃមាត់ នេះ ក៏ត្រូវបានម្ចាស់គណនីឈ្មោះ សាយលីម៉េង ក្មេងល្អ បានសរសេរលើ ទំព័ររបស់ខ្លួនថា “ផ្ញើរជូន កញ្ញា ធីតា ដែលច្រៀងបទនេះ ទុកស្តាប់កំសាន្តផងដែរ ថ្ងៃក្រោយរៀនច្រៀងឱ្យច្បាស់ បើសិនជាមិនចេះកុំច្រៀង នាំឱ្យចាញ់ក្មេង” ។
កាលពីខែ កន្លងទៅនេះ ព័ត៌មាននេះ ត្រូវបានផ្ទុះតាមរយៈ សារព័ត៌មានក្នុងស្រុកជាច្រើន បានយកទៅចុះផ្សាយ រហូតដល់ទៅ ប្លក់ក៏ចុះផ្សាយផងដែរ តែមិនមានតំណាង ឬ តារាស្រីរូបនេះ ចេញមុខបកស្រាយ នោះឡើយ ដោយដេកឱបក្រសោប រឿងការរិះគន់ទុក តែម្នាក់ឯង ។
បញ្ជាក់ផងដែរថា កញ្ញា ធីតា គឺជាតារាចម្រៀងមួយដួង ដែលចូលចិត្តច្រៀង នូវបទ អន្តរជាតិ រាល់ការបង្ហាញខ្លួន លើវេទិកា និងកម្មវិធីផ្សេង ដោយកាលពីចុងខែ ឧសភា កន្លងទៅនេះ នាងក៏បង្ហាញខ្លួនក្នុងកម្មវិធីពេញចិត្តអត់ផងដែរ៕
ទស្សានាបទ Price Tag ដែលច្រៀងដោយកញ្ញាធីតា៖
ត្រង់ឈុតពេញចិត្តអត់ កញ្ញាធីតាច្រៀង បទ Price Tag នៅនាទី ១៧ ៖
បទ Price Tag ច្រៀងដោយក្មេងជនជាតិចិន ៖
https://i1272.photobucket.com/albums/y389/domneng/3D/T_zpsbc2cce7a.png
មតិយោបល់