កំពង់ស្ពឺៈ ជនរងគ្រោះ ពីរបើកម៉ូតូភ្លេចខ្លួនចូលគូថរថយន្ដដឹកដីចតឈប់ស្ងៀមនៅបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ លើផ្លូវជាតិលេខ ៥១ ចន្លោះ គីឡូម៉ែត្រ លេខ៨និង៩ វេលាម៉ោង១១និ១០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០ ១ ៩ ចំណុចភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុក ឧដុង្គ ។
តាមព័ត៌មាន ពីកំលាំងនគរបាលមូលដ្ឋាននិងផ្នែក ចរាចរណ៍ ស្រុក បានបញ្ជាក់អោយដឹងថា ម៉ូតូ ម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C.7 641 អ្នកបើកបរដោយឈ្មោះ ស្រ៊ន យូហេង ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅ ភូមិ បឹងប្រិយ៍ ឃុំត្រ ពាំងផង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរម្នាក់ឈ្មោះ សេង ធូប ភេទប្រុស អា យុ ៨៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាធ្វើដំណើរទិ សដៅពីត្បូងទៅជើង លុះធ្វើដំណើរទៅដល់ចំ ណុចខាងលើ បានជិះទៅបុកគូថរថយន្ត បែនដឹក ដី ម៉ាក នី សាន់ ក្បាលពណ៌ស ទ្រុងពណ៌ខ្មៅ គ្មានស្លាកលេខ ដែលចតឈប់ផុតពីចិ ញ្ចើមផ្លូវខាង កើត ចម្ងាយ ៨០០សង់ទីម៉ែត្រ ក្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង ដែលមាន ម្ចាស់ឈ្មោះ ឡុង សាគុន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំជើងរាស់ ស្រុ កឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដោយចៃ ដន្យខាងលើ បណ្តាលឲ្យគ្រោះថ្នាក់មនុស្សប្រុស របួ ស ធ្ងន់២នាក់ និងខូចខាតម៉ូតូ ១ គ្រឿង
បច្ចុប្បន្ន សមត្ថកិច្ច បានយកម៉ូតូនិងរថយន្ដមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ឧដុង្គ សម្របសម្រួលនិងចាត់ការតាមនីតិវិធី៕
មតិយោបល់