យោងតាមព័ត៌មានដែលបានចុះផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា ប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុន Sharp បានងើបឡើងបន្តិចវិញហើយ បន្ទាប់ពីដាំដូងក្បាលចុះអស់រយៈពេលជិត១ឆ្នាំ។
ខណៈពេលដែលទីផ្សារដេញថ្លៃប័ណ្ណភាគហ៊ុនត្រូវបានបិទ កាលពីម្សិលមិញនេះ ភាគហ៊ុន របស់ Sharp បានកើនឡើង 8,9% ដែលមានតម្លៃ 343 យ៉េន ក្នុង១ហ៊ុន ដែលកាលពីឆ្នាំ ២០១២ ភាគហ៊ុនរបស់ Sharp បានធ្លាក់ចុះ 55%។
មូលហេតុដែលបង្កឲ្យភាគហ៊ុនរបស់ Sharp ងើបក្បាលឡើងវិញនេះ ត្រូវបានកាសែតជប៉ុន Nikkei រាយការណ៍ថា មកពីក្រុមហ៊ុន Sharp លក់រោងចក្រទូរទស្សន៍មួយទៅឲ្យក្រុមហ៊ុនចិន Lenovo។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនេះ បានទទួលប្រាក់ចំនួន 112 លានដុល្លារអាមេរិកពី Qualcomm Inc ដើម្បីទ្រទ្រង់នូវឱនភាពក្រុមហ៊ុន៕
ព័ត៌មានជាតិ
មតិយោបល់