ព័ត៌មានសិល្បៈ និងកម្សាន្ត

Jennifer​ ​Lopez​ ​មិ​ន​សោ​ក​ស្តា​​យ​ទំ​នាក់ទនង​​អតីត​កាល​

តារាចម្រៀង Jennifer Lopez បាន​និយាយថា នាង​មិន​សោកស្តាយ​ចំពោះ​ទំនាក់ទំនង​របស់​នាង​ដែល​បាន​បង្ហាញ​ទៅកាន់​ពិភព​សាធារណៈ​នោះ​។​

​ម្ចាស់​បទ​ចម្រៀង On The Floor រូប​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង Ben Affleck និង P Diddy ជាង​នេះ ទៅ​ទៀត​នាង​បាន​វិល​ទៅ​រៀបការ​ជាមួយនឹង អ្នក​រាំ Chris Judd ហើយ​លែងលះ​ជាមួយនឹង Marc Anthony នៅ​ពេល​ថ្មីៗ​នេះ​។​

​នាង​បាន​ប្រាប់​ទស្សនា​វ​ដ្តី People ថា “​នាង​មិន​សោកស្តាយ​អ្វី​ទាំងអស់​នោះ​ទេ សំខាន់​ជាងគេ​នោះ​ពេលនេះ​ខ្ញុំ​គឺ​នៅតែ ជា​ខ្ញុំ ហើយ​ខ្ញុំ​ក៏​អាច​បញ្ជាក់បាន​ថា ការបង្ហាញ​ទាំងអស់នេះ​វា​ជា​ចំណែក​តូច​របស់​នាង​តែប៉ុណ្ណោះ សំខាន់​នោះ​ខ្ញុំ​មាន​ការប្រយ័ត្នប្រយែង​ច្រើន​”​។​
​នាង Lopez បាន​បែក​ជាមួយនឹង Anthony​កាលពី​ឆ្នាំ ២០១១ បន្ទាប់​ពី​ជីវិត​អាពាហ៍ពិពាហ៍ ៧ ឆ្នាំ​នោះ ហើយ​ក៏​ទទួល​មរតក​ឈាម ២ នាក់​ផង​ដែរ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ តារាចម្រៀង​វ័យ ៤៣​ឆ្នាំ​រូប​នេះ គឺ​សម្បូរក្រេ​ឌី​ត សម្រាប់​មិត្ត​ប្រុស​របស់​នាង​ណាស់ បន្ទាប់​ពី​បែក​នោះ​នាង​ក៏​មាន​អ្នក​ស្អំ​បេះដូង ដែលជា​អ្នក​រាំ​មាន​វ័យ ២៥ ឆ្នាំ​លោក Casper Smart​។​

Lopez ​បាន​និយាយថា “​ខ្ញុំ​ទទួលបាន​រឿងរ៉ាវ​យ៉ាង​ធំ តែ​សំណង​ល្អ​ដែល​មាន Casper Smart ជា​អ្នក​ស្អំ​បេះដូង​។ នាង​ក៏​បាន​សារភាព​ថា​ទំនាក់ទំនង​នេះ​នាង​មិន​ជឿ​ថា អាច​រក្សា​បាន​ឡើយ​”​៕

Jennnifer​ ​Lopez​ ​មិ​ន​សោ​ក​ស្តា​​យ​ទំ​នាក់ទនង​​អតីត​កាល​

មតិយោបល់