ព័ត៌មានជាតិ

ករណីចោរប្លន់​តាម​សមុទ្រ ​នៅសូមាលី​ បានអន់​ថយ​

អ្នកអង្កេតការដែនសមុទ្រអន្តរជាតិ បានលើកឡើងថា ករណីចោរប្លន់នៅតាមសមុទ្រនៅក្នុងប្រទេសសូមាលីមានការអន់ថយ ខុសប្លែកពីរាល់ឆ្នាំ ដែលនៅក្នុងឆ្នាំ ២០១២ កន្លងទៅនេះ មានហេតុការណ៍កើតឡើងចំនួន ៧៥ករណី ដោយមាន ១៤ករណីជាសកម្មភាពប្លន់ ពីចោរជនជាតិសូមាលី ដែលពួកនេះនៅតែបន្តសកម្មភាពរបស់ខ្លូននៅក្នុងតំបន់ដែលធ្លាប់ប្រព្រឹត្ត។
របាយការណ៍របស់សភាពាណិជ្ជកម្មអន្តរជាតិ និងការិយាល័យដែនសមុទ្រអន្តរជាតិ បានឲ្យដឹងថា ករណីទាក់ទងនឹងអំពើចោរប្លន់តាមសមុទ្រអន្តរជាតិ បានកើនឡើងតែ៥ករណីប៉ុណ្ណោះ នៅចុងឆ្នាំ ២០១២។
កាលពីឆ្នាំ ២០១១ ករណីចោរប្លន់តាមសមុទ្រ មានចំនួន ២៨ករណី ហើយនៅក្នុងឆ្នាំ ២០១២ មានធ្លាក់មកនៅត្រឹមតែ ១៤ករណី ដែលក្នុងនោះមានមនុស្ស ២នាក់បានស្លាប់ និង ២៥០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនជាឈ្លើយសឹក៕

somali_piratesmontage

មតិយោបល់