ក្រុមហ៊ុន Nokia បានប្រកាស់កាលពីថ្ងៃអង្គារថា ទូរស័ព្ទ Lumia លក់បាន 4.4 លានគ្រឿង សម្រាប់ត្រីមាសទី 4 ឆ្នាំ 2012 ដែលការលក់នេះបានច្រើនជាងបីត្រីមាសកន្លងមកស្ទើរតែពីដង។
មួយឆ្នាំកន្លងទៅ ក្រុមហ៊ុន Nokia បានប្រាប់ឲ្យដឹងថា ការលក់ទូរស័ព្ទ Lumia បានត្រឹមតែជាងមួយលានគ្រឿងប៉ុណ្ណោះ។
ការលក់ទូរស័ព្ទ Nokia សម្រាប់ Smartphone សរុបបានចំនួន 15.9 លានគ្រឿននៅក្នុងត្រីមាសនេះ ហើយនៅក្នុងនោះ ទូរស័ព្ទ Asha មាន 9.3 លានគ្រឿង ដោយសារ Asha មានតម្លៃថោក មានប្រជាប្រិយភាពនៅអាស៊ី និងអាមេរិកឡាទីន។
គួរបញ្ជាក់ផងដែរថា ការលក់ទូរស័ព្ទ Lumia បានធ្វើការបញ្ចុះថ្លៃ សម្រាប់ Lumia 900 គឺលក់ត្រឹមតែពាក់កណ្តាលនៅចុងកក្កដា ហើយ Amazon បានបញ្ចុះតម្លៃ Lumia 920 ពី 99 ដុល្លារ មក 39 ដុល្លារអាមេរិក សម្រាប់កុងត្រា AT&T៕
ព័ត៌មានជាតិ
មតិយោបល់