ពិធីករដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ លោក សុខ សិរីវឌ្ឍនា នៅពេលថ្មីៗនេះដែរបានបង្ហាញ រូបភាពមួយផ្ទាំងនៅលើគណនី បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ។
ចំពោះរូបដែលបានបង្ហាញនោះដែរ គឺជារូបភាពដែលបង្ហាញស្តាយ៍ឌឺ និងពេជ្រ សោភា ដោយ បង្ហាញពីអារម្មណ៍ខឹងក្រាវក្រោធ ទល់នឹងមុខគ្នា។
រូបភាពនេះ ដើមឡើយជារូបភាពដែលនៅដាច់ដោយឡែកពីគ្នា ត្រូវបានគេយកមកផ្គុំជាមួយនឹងគ្នា ដើម្បីបង្ហាញពីស្តាយ៍ដែលមានភាពស្រដៀងគ្នានេះ។
នៅលើគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដដែលលោក សុខ សិរីវឌ្ឍនា ក៏បាន Wall Post ថា “ដល់កស្តាយ៍មួយនេះ!”។
ចំណែកឯអ្នកលេងនៅលើបណ្តាញអនឡាញមួយនេះ មានអ្នកខ្លះក៏ធ្វើការបញ្ចេញយោបល់របស់ខ្លួន រៀងៗខ្លួនថា ៖ដល់ក និងអ្នកខ្លះទៀតថា យ៉ាប់ទាំងពីរហ្នឹង!៕
មតិយោបល់