ប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ឲ្យដឹងថាកីឡាករAshley Cole របស់អង់គ្លេសនឹងចាកចេញពី Stamford Bridge ខណៈដែលកុងត្រាបបញ្ចប់នៅរដូវកាលនេះ។

កីឡាកររូបនេះក៏មានទំនាក់ទំនងក្នុងការផ្លាស់ទីទៅកាន់ក្លិប យក្ស Real Madrid និង Paris St Germain ប៉ុន្តែទោះជាយ៉ាងណាកីឡាករវ័យ ៣២ រូបនេះគឺនៅតែបន្តធ្វើការសម្រេចចិត្តស្នាក់នៅជាមួយនឹងក្លិបកាលពីឆ្នាំ ២០០៦ តោខៀវ Chelsea ជាមួយនឹងការបំពេញបែបបទមុនថ្ងៃព្រហស្បតិ៍។
ខ្សែការពារ Ashley Cole បានបង្ហាញទម្រង់់លេង ៩៩ នៅអង់គ្លេស និងជួយឲ្យក្រុមយកឈ្នះ ក្លិប Bayern Munich ដើម្បីលើកពានរបស់ Champions Leagueកាលពីឆ្នាំកន្លងទៅ និងឈ្នះពាន Premier League មួយ ពាន FA Cupថ និងជួយឲ្យ តោខៀវ Chelsea យកឈ្នះពាន League Cup។
ចំណែកមិត្តរួមក្រុមរបស់គាត់កីឡាករ Frank Lampard ក៏ដូចជាផុតកុងត្រាផងដែរ សម្រាប់រដូវកាលនេះ ដោយកំពុងក្រឡេកមើលក្លិប London club ផងដែរ៕
មតិយោបល់