ព័ត៌មានជាតិ

Mario​ ​Balotelli​ ​គ្មា​ន​​ឱ​កា​ស​​ចា​ក​ចេ​ញ​​​ពី​ ​Man​ ​City​ ​នៅ​​ខែ​​នេះ​​

​លោក Mino Riola អ្នកតំណាង​ឲ្យ​កីឡាករ Mario Balotelli បាន​ច្រានចោល​ការផ្ទេរ​ក្លិប ឬ​លក់​កីឡាករ​ខ្សែប្រយុទ្ធ​របស់ Man City នៅ​ខែ​មករា​នេះ ។​
​អ្នក​ស្នេហា​កីឡា​ជាច្រើន​បាន​រំពឹងទុក​ថា កីឡាករ​ស្បែក​ខ្មៅ Mario Balotelli និង​វិល​ត្រលប់​ទៅ​កាន់​អ៊ីតាលី​វិញ ជាមួយនឹង​ក្លិប AC Milan និង​ការដេញថ្លៃ​របស់ Inter Milan និង Juventus តែ​លទ្ធផល​ចុងក្រោយ​បាន​ប្រកាសថា នោះ​ជា​ឱកាស​សូន្យ​របស់ កីឡាករ Mario Balotelli ពោល​គឺ​គ្មាន​ការទិញ​លក់​សម្រាប់​ខែ​នេះ​ទេ​។​

Mario​ ​Balotelli​ ​គ្មា​ន​​ឱ​កា​ស​​ចា​ក​ចេ​ញ​​​ពី​ ​Man​ ​City​ ​នៅ​​ខែ​​នេះ​​
Mario​ ​Balotelli​ ​គ្មា​ន​​ឱ​កា​ស​​ចា​ក​ចេ​ញ​​​ពី​ ​Man​ ​City​ ​នៅ​​ខែ​​នេះ​​

​ឥលូវ​នេះដែរ លោក Mino Riola កំពុង​សម្លឹង​រកមើល និង​ការបញ្ចប់​តែ​មិន​និយាយ​ពី​អ​នា​គត់​របស់​កីឡាករ​រូបនេះ​ជាមួយនឹង​ក្លិប​ខ្លះ​នោះ​ទេ ពោល​សម្រាប់​ខែ​មករា​នេះ គ្មាន​ការចាក់ចេញ​ពី Etihad​។​

​អ្នកតំណាង​របស់​កីឡាករ Mario Balotelli​បាន​ចេញ​មុខ​បកស្រាយ​ប្រាប់ ស្ថានីយ៍​វីទ្យុ GR Parlamento ថា​ទី​នេះ​គ្មាន​ការចរចារ​សម្រាប់​កីឡាករ Mario Balotelli ជាមួយនឹង​ក្លិប​ខ្លះ​នោះ​ទេ គ្មាន​ការជួបជុំ​ពិ​ភក្សា គឺ​និយាយ​រួម​គឺ គ្មាន​ការលក់​។​តែ​ទោះជា​យ៉ាងណា​សម្រាប់​ចុងខែ មករា លទ្ធផល​យ៉ាង​ម៉េច​នោះ​យើង​និង​បាន​ដឹង​ទាំងអស់គ្នា​ថា​វា​យ៉ាង​ម៉េច​នោះ​។​អ្នកតំណាង​រូបនោះ​បាន​បន្តទៀតថា ម្ចាស់​ក្លិប​តែងតែ​សរសើរ​អ្នកលេង​ទាំងអស់ ហើយ​គាត់​មិន​ចង់​លក់​កីឡាករ​រូប​នេះ​ឡើយ ទោះបីជា​លក់​ក្នុង​តម្លៃ €37million ក៏ដោយ ។​ពេល​នេះ​កីឡាករ Mario Balotelli​ដូចជា​មាន​ភាព​ស្ងប់ស្ងៀម​មែន ដោយ​មិន​សប្បាយ​រីករាយ​ក្នុងការ​លេង​នៅ​ទីនេះ ប៉ុន្តែ​ស្ថានភាព​ក្នង​ដៃ​របស់​កីឡាករ​រូបនេះ​មាន​ភាព ខុសគ្នា​ពី​អតីតកាល​។​
​លោក Mino Riola​បាន​សង្កត់ធ្ងន់ថា ចំពោះ​ក្លិប Inter Milan និង Man City គ្មាន​ការយល់ព្រម​ចំពោះ​ការទិញ​ដូរ​ឡើយ​៕

មតិយោបល់