ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈ ៤នាក់ទៀតរត់គេច ករណីចូលលួចកាបូបលុយនៅទីតាំងវេលុយ Wing

ក្រចេះ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា មុខសញ្ញាក្នុងសកម្មភាពលួចកាបូបលុយតាមកន្លែងវេលុយ Wing ត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី សហការជាមួយនគរបាលខេត្តមណ្ឌលគីរីស្រាវជ្រាវចាប់ខ្លួនបាននៅខេត្តមណ្ឌលគីរី ក្នុងនោះមានជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន ខណ:៤នាក់ទៀតកំពុងគេចខ្លួន
បន្ទាប់ពីពួកគេបានធ្វើសកម្មភាពចូលលួចកាបូបលុយនៅទីតាំងវេលុយ Wing មួយកន្លែងនៅខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែមិថុនា ។
អធិការនគរបាលស្រុកចិត្របុរី លោកវរសេនីយ៍ទោ ប៊ុត នឿន បានថ្លែងឲ្យដឹងថា ពួកគេទាំង៣នាក់ ត្រូវនគរបាលបានស្រាវជ្រាវចាប់ខ្លួនបាននៅថ្ងៃទី១២ ខែមិថុនា នៅខេត្តមណ្ឌលគីរី។
ពួកគេមានបក្ខពួក៧នាក់ ក្នុងមានស្រី១នាក់ បានធ្វើសកម្មភាពចូលលួចកាបូបលុយពីផ្ទះជនរងគ្រោះមានរបរវេលុយ Wing យីហោ ស៊ត សិទ្ឋ នៅភូមិបុសលាវក្រោម ឃុំបុសលាវ ស្រុកចិត្របុរី ហើយលួចបានលុយខ្មែរ និងលុយដុល្លារ អស់មួយចំនួន។

លោកអធិការបញ្ជាក់ថា ក្រោយកំណត់មុខសញ្ញា នគរបាលស្រុកចិត្របុរី បានសហការជាមួយនគរបាលខេត្តមណ្ឌលគីរី ឃាត់ខ្លួនពួកគេទាំង៣នាក់នេះបាន និងក៏កំពុងស្រាវជ្រាវរកបក្ខពួកគេ៤នាក់ទៀតដែលកំពុងគេចខ្លួន ៕

មតិយោបល់