ព័ត៌មានជាតិ

ប្រយត្ន័ចំទីតាំងចាក់មិនគ្រប់លីត្រណាបងប្អូន! សមត្ថកិច្ចចុះពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូ​ លក់ប្រេងឥន្ទនៈនានា ក្នុងខណ្ឌដង្កោ

ភ្នំពេញៈ យោងតាមផេក នាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ​ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះធ្វើការត្រួតពិនិត្យគុណភាព​ បរិមាណ​ និង​ ថ្លៃលក់រាយប្រេងឥន្ធនៈ​ នៅតាមបណ្តាស្ថានីយ/ដេប៉ូ​ នានា ស្ថិតក្នុងខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចំនួន​ 0៥ទីតាំង។

បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ ជាលទ្ធផលយើងបានរកឃើញថាមានស្ថានីយ/ដេប៉ូចំនួន ៖ ០៤ទីតាំងមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ , ០១ ទីតាំងមិនមានអនុលោមភាពទាំងបរិមាណនិងគុណភាព ហើយចំពោះថ្លៃលក់រាយ​ ស្ថានីយ/ដេប៉ូទាំង ៥ទីតាំង បានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕

មតិយោបល់