ឧត្តរមានជ័យ : ភ្លៀងមួយមេធំ លាយឡំ នឹងខ្យល់កន្ត្រាក់ បានបំផ្លាញលំនៅឋាន ប្រជាពលរដ្ឋ ចំនួន៤០ខ្នង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅស្រុកចុងកាល់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មានភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ដ្រាក់ បានបំផ្លាញ ផ្ទះប្រជាពលរដ្ឋ ៤០ខ្នង ក្នុងនោះ មានភូមិខ្នារ ២១ខ្នង, ភូមិបន្ទាត់ បោះ ១៩ខ្នង ,ភូមិ ឈូក២ខ្នង និងវត្តភ្នំដីរ ប៉ើងដំបូលកុដិលោក ១ខ្នង សំណាងល្អ មិនមានប្រជាពលរដ្ឋណាម្នាក់ រងរបួសនោះទេ។
ភ្លាមៗនោះផងដែរ សមត្ថកិច្ច នៃស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ រួមនឹងកម្លាំងប៉ូលិសប៉ុស្តិ៍ ,ស្រុក , ខេត្ត ក៏បានចុះទៅជួយអន្តរាគមន៍ ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយដល់ប្រជាពលរដ្ឋ៕
មតិយោបល់