ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់

កោះកុង: នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង៣០នាទី ត្រង់ចំណុចផ្លូវលេខ១៤៨៣ ទល់មុខនឹងសាលាបឋមសិក្សាវាលជើង ស្ថិតក្នុងភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា។

ម៉ូតូបង្កម៉ាក MSX ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ លុយ គឹមហុង ភេទប្រុស អាយុ២៦ឆ្នាំ ធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបុកនឹងម៉ូតូ DreamC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1B2074 បើកបរដោយឈ្មោះ គឹម គុណ ភេទប្រុស អាយុ៣៨ឆ្នាំ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯអ្នកបង្កវិញរងរបួសធ្ងន់។

មូលហេតុ៖ បើកជែងរថយន្តស្របទិសគ្នា មិនផុតក៏ឆ្លងខាងមកបុកជនរងគ្រោះ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងស្ទូចយកវត្ថុតាងទៅក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់