ព័ត៌មានជាតិ

​​ឋា​ន​សួ​គ៌​​ចំ​កា​រ​តែ​ ស​ម្រា​ប់​​ភ្ញៀ​វ​​ទេ​ស​ច​រ​​ណ៍​ធ្វើ​ដំណើរ​​ទៅ​កាន់​​ស្រី​ល​ង្កា​​

ជាមួយនឹង​ទេសភាព​ឆ្នេរ​ខ្សាច់​សមុទ្រ​ដ៏​កម្ររ​​បានឃើញ ដំនាំ​តែ​ដ៏​ល្វឹងល្វើយ​លាតសន្ធឹង​បូករួម​នឹង​ព្រៃ​ធម្មជាតិ​ត្រូពិច​ដ៏ស្រស់ត្រកាល ស្រីលង្កា​ជា​ប្រទេស​ដែល​មាន​លក្ខណះ​អំនោយផល​ដល់​អ្នកទេសចរណ៍​និង​បង្កើត​អារម្មណ៏ដ៏​រំភើប​ក្នុង​ការ​ទៅ​ទស្សនា​ប្រទេស​នេះ​។​ជា​ប្រទេស​ដែល​ស្ថិត​នៅលើ​កោះ វា​មាន​ចំងាយ​ប្រមាណ​តែ​31​គីឡូ​ម៉ែត​ប៉ុណ្ណោះ​ពី​ឆ្នេរសមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​។​

​ដំនាំ​តែ​យ៉ាង​ខៀវស្រងាត់​ស្ទើរ​ពាសពេញ​តំបន់​នានា​ជា​ភាព​ទាក់ទាញ​មួយ​ក្នុងចំនោម​តំបន់​​ជាច្រើន​ទៀត​នៃ​ប្រទេស​នេះ​។​ដំនាំ តែ​មួយ​ប្រភេទ​ដែល​មានឈ្មោះ Ceylon ជា​ប្រភេទ​តែ​ល្បី​ក្នុង​ប្រទេស​ដោយ​តាម​ប្រវត្តិសាស្ត្រ​តែ​នេះ​ត្រូវបាន​ពេញនិយម​ដាំ​ចាប់ពី​ចុង​ទស្ស​វត្ត​ឆ្នាំ​1880​មកទល់​បច្ចុប្បន្ន​ដែល​តាម​ការពិត​ចន្លោះ​ពី​ឆ្នាំ​1869​ដល់​1880​គឺមាន​តែ​ដំនាំ​កាហ្វេ​ប៉ុណ្នោះ​។​អញ្ចឹង​ហើយ​បានជា​សព្វថ្ងៃនេះ​4​ភាគរយ​នៃ​ផ្ទៃ​ដី​របស់​ប្រទេស​ស្រីលង្កា​ត្រូវបាន​គ្របដណ្តប់​ដោយ​ដំនាំ​តែ​វា​អាច​ប្រហាក់ប្រហែល​ជា​221000​ហិកតា​។​ក្រៅពី​នេះ​ស្រីលង្កា​នៅមាន​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​ទៀត​ដែល​មាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវ​ដូចជា​ឆ្នេរសមុទ្រ តំបន់​ព្រៃ​ធម្មជាតិ និង​ជា​ពិសេស​ដូច​យើង​បានដឹង​ស្រាប់​ហើយ​ស្រីលង្កា​ក៏​មាន​ជំនឿ​និង​រឿងព្រេង​ប្រវត្តសាស្ត្រ​ជាប់ទាក់ទ​ង​នឹង​ព្រះ​ពុទ្ធសាសនាយ៉ា​ង​ច្រើន​ផង​ដែរ ដូចនេះ​ហើយ​ប្រទេស​ស្រីលង្កា​ក៏មាន​ប្រាសាទ​និង​វត្ត​បុរាណ​ជាច្រើន​ដើម្បី​ស្វាគមន៍​ទេសចរណ៏​ប្រវត្តិសាស្ត្រ ទេសចរណ៍​ធម្មជាតិ​និង​ទេសចរណ៍​សាសនា​ដែរ​៕​

​​ឋា​ន​សួ​គ៌​​ចំ​កា​រ​តែ​ ស​ម្រា​ប់​​ភ្ញៀ​វ​​ទេ​ស​ច​រ​​ណ៍​ធ្វើ​ដំណើរ​​ទៅ​កាន់​​ស្រី​ល​ង្កា​​
​​ឋា​ន​សួ​គ៌​​ចំ​កា​រ​តែ​ ស​ម្រា​ប់​​ភ្ញៀ​វ​​ទេ​ស​ច​រ​​ណ៍​ធ្វើ​ដំណើរ​​ទៅ​កាន់​​ស្រី​ល​ង្កា​​
​​ឋា​ន​សួ​គ៌​​ចំ​កា​រ​តែ​ ស​ម្រា​ប់​​ភ្ញៀ​វ​​ទេ​ស​ច​រ​​ណ៍​ធ្វើ​ដំណើរ​​ទៅ​កាន់​​ស្រី​ល​ង្កា​​
​​ឋា​ន​សួ​គ៌​​ចំ​កា​រ​តែ​ ស​ម្រា​ប់​​ភ្ញៀ​វ​​ទេ​ស​ច​រ​​ណ៍​ធ្វើ​ដំណើរ​​ទៅ​កាន់​​ស្រី​ល​ង្កា​​
​​ឋា​ន​សួ​គ៌​​ចំ​កា​រ​តែ​ ស​ម្រា​ប់​​ភ្ញៀ​វ​​ទេ​ស​ច​រ​​ណ៍​ធ្វើ​ដំណើរ​​ទៅ​កាន់​​ស្រី​ល​ង្កា​​
​​ឋា​ន​សួ​គ៌​​ចំ​កា​រ​តែ​ ស​ម្រា​ប់​​ភ្ញៀ​វ​​ទេ​ស​ច​រ​​ណ៍​ធ្វើ​ដំណើរ​​ទៅ​កាន់​​ស្រី​ល​ង្កា​​

ប្រែសម្រួល​អត្ថបទដោយ៖Mr.News

មតិយោបល់