កាលពីពេលកន្លងទៅថ្មីៗនេះដែរតារាចម្រៀងដែលពូកែលេងស្តាយ៍របស់ហង្សមាស ហើយក៏ជាខ្ញីចាស់របស់ផលិតកម្មធំមួយនេះ លោក ណុប បាយារិទ្ធ បានទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ របស់លោក។ លើសពីនេះ ទៅទៀតរហូតដល់ទៅមានការរិះគន់ពីម្ចាស់ដើម ថាលោកយកស្តាយ៍របស់គេ ដែលជាប្រភពដើមនៅកូរ៉េ រហូតដល់ថ្នាក់ចាក់ផ្សាយឲ្យប្រជាជនកូរ៉េដឹង ឭថា តារាខ្មែររូបនេះ យកស្តាយ៍តាមពួកគេ ។
ជាមួយនឹងបញ្ហាស្រដៀងនេះដែរ នៅពេលថ្មីៗនេះខាងផលិតកម្ម សាន់ដេ ភាពយន្ត ដែលជាផលិតកម្ម មួយល្បីគួរសម ដែលអាចឈរនៅលើទីផ្សារឧស្សាហកម្មតន្ត្រីដល់សព្វថ្ងៃនេះ ក៏កំពុងទទួលបានការរះគន់ពីសំណាក់មហាជនផងដែរ ។ជាមួយនឹងបទចម្រៀងរបស់តារាចម្រៀង ខាន់ ជែមស៍ ក្រោមចំណងជើងថា “កំដរសង្សារគេឈឺចាប់” ។យើងមិនគួរឲ្យជឿឡើយថា បទ ចម្រៀងមួយនេះទាំងរូបភាពសាច់រឿងក្នុងកាយវិការចម្រៀង ដូចគ្នាបេះបិទទៅនឹងប្រទេសជិតខាង ដែលធ្វើឲ្យមហាជនចោទជាសំនួរឡើងថា តើមួយណាសាច់រឿងដើម ? រូបភាពដូចគ្នាណាស់! ។តែអ្វីដែលប្លែកនោះ លើកនេះខ្មែរយើង មិនមែនចម្លងចេញពីកូរ៉េទៀតទេ គឺយកតាមប្រទេសដែលកំពុងវិវាទព្រំដែន នាភាគខាងលិច និយាយឲ្យចំទៅ គឺ សៀម តែម្តង លើកនេះសង្ឈឹមថា ថៃ នឹងមិនចាក់ឲ្យប្រជាជនរបស់គេដឹងឭទៅចុះ ។ មានមនុស្សភាគច្រើនគិតថា សិល្បៈបើមិនចម្លងគ្នា ក៏មិនមែនហៅថាសិល្បៈ ហើយផ្នត់គំនិតនេះដែរ តែងតែកើតចេញពី គំនិតទុទ្ទិដ្ឋិនិយមរបស់អ្នកនិពន្ធ ដឹកនាំសម័យនេះមួយចំនួន ដែលមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីនោះ ដែលជាគំនិតខុសស្រឡះ ពីសម័យកាលដើម។
បញ្ហាលួចថតចម្លងទាំងពីរខាងលើនេះ ខាងក្រសួងវប្បធម៌ និង ប្រធានសមាគមន៍សិល្បៈបច្ចុប្បន្នក៏បានស្នើរសុំឲ្យ ថ្នាក់លើជួយចាត់វិធានការលើតារាដែលលួចថតស្តាយ៍របស់គេរួចម្តងទៅហើយ ។ប្រការនេះដែរ ក៏ធ្វើឲ្យកើតជាសំនួរដែលចេញពីមហាជនថា តើចម្រៀងមួយៗវាតែងតែចេញពី ការគ្រប់គ្រង និងត្រួតពិនិត្យ របស់ក្រសួងវប្បធម៌មែនទេ? ចុះហេតុអ្វី ក៏មិនដឹងថាបទនេះ ឬ ការយកស្តាយ៍នេះ ម៉េចមិនដឹងថាជារបស់អ្នកដទៃ ឬបើកភ្នែកឃើញអ្វីមួយ មុនឃើញការចម្លងពីគែទេដឹង?៕
ទស្សនាវីដេអូចម្រៀងដែលលួចថតចម្លងកាយវិការពីគេដូចខាងក្រោមនេះ៖
មតិយោបល់