វាជារឿងអភ័ពណាស់សម្រាប់នាងខ្ញុំ សម្បិត លក្ខិណា ដែលជានារីម្នាក់របស់នៅខេត្ត បាត់ដំបង បច្ចុប្បន្ន មានអាយុ ២៨ ឆ្នាំ ជាបុគ្គលិកប្រចាំនៅស្ថាប័នឯកជន មួយក្នុងខេត្ត មួយនេះ ។
ថ្ងៃនេះដាច់ចិត្តរ៉ាយរ៉ាប់រៀបរាប់ពីទំនុកទុក្ខសោក ហើយក៏ជារឿងអៀនខ្មាស់ណាស់ក្នុងមួយជីវិតនេះ ដែលជួបចំពោះបុរសដែលជាស្មាមីសំបូរនូវកាមតណ្ហាក្រាសស្អិតជាប់នឹងមុខនេះ ជូន ដល់គេហទំព័រ ដំណឹង ចុះផ្សាយ ឲ្យដឹងថា តើមានស្ត្រីប៉ុន្មាននាក់ដែលរងគ្រោះដោយសារបញ្ហារួមរួមភេទ ដ៏ច្រើនលើសលប់នេះ ក្នុងមួយយប់ៗ ។
រំឭកពីអតីតកាល នាងខ្ញុំជាស្ត្រីម្នាក់ខ្លាចរអានឹងការរួមភេទណាស់ បើដល់វ័យរៀបការហើយម្តាយក៏បានលើកដាក់ឲ្យបុរសម្នាក់ដែលមានការងារត្រឹមត្រូវ នៅស្ថាប័នរដ្ឋមួយកន្លែងក្នុងក្រុង បាត់ដំបង ។រៀបការហើយគេតែងតែថ្នាក់ថ្នមបោសអង្អែលលោងលោម លេចកើតជើងត្បូង រហូតដល់រាត្រី ទឹកឃ្មុំបានសម្រេច ។
បុរសដែលត្រូវជាម្តីរបស់ខ្ញុំ សូមលាក់ឈ្មោះនេះ ដំបូងឡើយ គេជាមនុស្សត្រឹមត្រូវ ចេះថ្នាក់ថ្នមរូបខ្ញុំមិនឲ្យទាស់ចិត្តឡើយ សូម្បីតែប្រាក់ខែ និងប្រាក់កំរៃជើងសារផ្សេងៗក៏គេប្រគល់ឲ្យនាងខ្ញុំកាន់ មិនលាក់លៀម ឬមានចរិកទុកស្រីប្តីកាន់លុយនោះទេ។ រយៈពេលមួយឆ្នាំកន្លះដែលនាងខ្ញុំទទួលបានក្តីសុខ ជាមួយនឹងគ្រួសារតែទើបតែចាប់ផ្តើមមកកាន់លោកយើងនេះ នោះគឺចំណងដៃកូនប្រុសម្នាក់រវាងនាងខ្ញុំ និងគេ អ្វីៗធម្មតាចរិកគេមិនប្រែប្រួលឡើយ ។ រហូតដល់ ៣ ឆ្នាំក្រោយ ដែលកូននាងខ្ញុំ មានវ័យ ៣ ឆ្នាំនោះដែរ គេក៏ចាប់ផ្តើមប្រែប្រួលបន្តិចម្តងៗ ដោយចេះកេងកិបលុយ សូម្បីតែតូបកាហ្វេដែលគេស្អប់ខ្ពើមនោះ ក៏មានដានគេនៅទីនោះដែរ ដល់ពេលល្ងាចត្រលប់មកផ្ទះជួនកាលធំក្លិបស្រា ដែលពិបាកនឹងទ្រាំទៅហើយ ។ម្យ៉ាងវិញទៀត គេចេះចាប់ផ្តើមនាំភ្លើងក្រៅ ចូលក្នុង ផ្ទះ មិនដែលធ្វើឲ្យនាងខ្ញុំមានក្តីសុខម្តងណាឡើយ ។ យូរទៅ កាន់តែយូរទៅ គេបែកគំនិតបង្ខំនាងខ្ញុំ រួមភេទ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ ក៏ ៨ ដងដែរ ជួនពេលខ្លះ មួយយប់ពេញ គឺ ៨ដង ដោយបង្ខំឲ្យនាងខ្ញុំ ធ្វើស្តាយ៍ប្លែកៗដែលខ្ញុំមិនដែលធ្លាប់និង ឃើញ ក្រៅពីក្បាច់ម៉ែចែកឲ្យនោះ បើសិនធ្វើតាមគេទេ គេនឹងរករឿង ដោយវាយតប់ យ៉ាងកម្រោលចូល ។ ពេលខ្លះ ចិត្តមួយចង់លែង លះគ្នា តែមានអារម្មណ៍អាណិតកូន ព្រោះថាខ្លួនមិនអាចទ្រាំនឹង ការបង្ខំ រួមភេទ មួយយប់ ៨ ដង ឬលើសពីនេះនោះទេ ។
អ្វីដែលខ្លាចរអា នោះវាបានធ្លាក់មកលើខ្ញុំហើយពេលនេះ គឺការមិនអាចទ្រាំទ្រ និងការរួមភេទ ដោយប្រើក្បាចក្បូរ រញ៉េរញ៉ៃនោះ ។តើខ្ញុំគួរត្រូវធ្វើយ៉ាងណា ? បើមួយខែ សឹង ៤០ ថ្ងៃទៅហើយនោះ ដែលគេបង្ខំនាងខ្ញុំរួមភេទ និងរករឿងផ្សេងៗដែលធ្វើឲ្យនាងខ្ញុំពិបាកចិត្ត និងស្គមរីងរៃ ។
សូមសួរទៅកាន់ពូដំណឹង ថា តើនាងខ្ញុំត្រូវធ្វើដូចម្តេចទៅចំពោះបញ្ហានេះ?តើគួរនៅបន្ត ឬចាកចេញពីគេ ដោយត្រូវលែងលះគ្នា ឲ្យកូនកំព្រាឳពុកនោះ? សូមពូជួយផ្តល់យោបល់ផង!៕
មតិយោបល់