ព័ត៌មានជាតិ

ទស្សនាវដ្ឋី Time កាន់​បន្ថយ​កម្លាំង​ពលកម្ម ៦%

ប្រហែលជា​មុននេះ ១​សប្ដាហ៍ មាន​លេចឮ​ព័ត៌មាន​ថា ទស្សនាវដ្ដី​របស់​អាមេរិក Time នឹង​កាត់បន្ថយ​បុគ្គលិក ប៉ុន្តែ​ព័ត៌មាន​នោះ​មិនត្រូវ​បានបញ្ជាក់​ពី​ខាង​ទស្សនាវដ្ដី​នោះទេ​។​
​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Bloomberg នៅ​ថ្ងៃ​ពុធ ទី​៣០ ខែមករា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ បាន​ឲ្យ​ដឹងថា Time បានធ្វើការ​សម្រេចចិត្ត​កាត់បន្ថយ​បុគ្គលិក​ប្រមាណ​ជា ៥០០​នាក់ ស្មើនឹង ៦​ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប បន្ទាប់ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Advertising) ធ្លាក់ចុះ​។​
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Time Inc អ្នកស្រី Laura Lang បាន​ថ្លែង​តាមរយៈ​អ៊ី​មេ​ល​ប្រាប់ Bloomberg ថា​បុគ្គលិក​ដែល​ត្រូវ​កាត់បន្ថយ​នេះ​គឺមាន​គ្រប់ផ្នែក​។ សញ្ញាណ​អវិជ្ជមាន តម្រូវ​ឲ្យ Time ត្រូវតែ​សម្រេចចិត្ត​កាត់បន្ថយ​ក​ម្លាំ​ង​ពលកម្ម ដើម្បី​ឲ្យ​ក្រុមហ៊ុន​មាន​ភាពល្អប្រសើរ ម្យ៉ាងទៀត​នេះ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​ថ្មី​ផងដែរ​។​
​ការផ្សព្វផ្សាយ​នៅលើ​ទស្សនាវដ្ដី នាពេល​បច្ចុប្បន្ន មានការ​ធ្លាក់ចុះ ដោយសារតែ ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈ​អន​ឡាញ​មាន​ច្រើន ដោយ​ម្ចាស់​ក្រុមហ៊ុន​ភាគច្រើន​បាន​ងាក​មក​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​របស់ខ្លួន​នៅលើ​បណ្ដាញ​អ៊ី​ន​ធើ​ណែ​ត​វិញ ព្រោះថា​វារ​ហ័ស ចំណាយ​តិច និង​គុណសម្បត្តិ​ច្រើន​៕

tim-cook-time

មតិយោបល់