លោក Axel van Trotsenburg ត្រូវបានតែងតាំងជាអនុប្រធាន ធនាគារពិភពលោកថ្មី (World Bank) ប្រចាំតំបន់ អាស៊ីបូពា៍ និងប៉ាស៊ីហ្វិក ដែលការប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងដោយលោក J im Yong Kim ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន វ៉ាស៊ីនតោន នៅថ្ងៃព្រហស្បត្តិ ទី ៣១ ម្សិលមិញនេះ។
លោក Axel ត្រូវទៅកាន់តំណែងជំនួសលោក Pamela Cox ដែលត្រូវបានតែងតាំងជា អនុប្រធានជាន់ខ្ពស់ផ្នែកគ្រប់គ្រង់។ លោកAxelមានប្រសាសន៏ថា ការកាន់តំណែងនេះគឺពិតជារឿងមួយដ៏រីករាយខ្លាំងណាស់សម្រាប់លោកក្នុងការបន្តកិច្ចប្រត្តិបត្តិការរក្សាស្ថេរភាពសេដ្ឋកិច្ចសកលនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជានលើលពីនេះលោកបន្ថែមទៀតថាជាមួយនឹងការកើនឡើងនៃសេដ្ឋកិច្ចវានឹងត្រូវការបញ្ចូលការរៀបចំនិងការប្រែថ្មីៗនិងចំនេះដឹងខ្លាំងផងដែរ។ លោកនឹងបន្តកិច្ចខិតខំបន្ថែមដើម្បីធ្វើការឲ្យកាន់តែជិតស្និទ្ធជាមួយប្រទេសក្នុងតំបន់ដើម្បីទទួលបាននូវដំណោះស្រាយថ្មីៗ និងបង្កើតឲ្យមានឱកាសកាន់តែច្រើនសម្រាប់ទាំងអស់គ្នា។
ថ្មីៗនេះមុខតំណែងដែលលោក Axelនឹងត្រូវទទួលបន្តនោះគឺដឹកនាំកិច្ចចរចារដើម្បីបន្ថែមប្រភពធនធានសម្រាប់សមាគមន៏អភិវឌ្ឌន៍អន្តរជាតិ IDA នឹងបង្កើនថវិកាជំនួយរបស់ធនាគារពិភពលោកសម្រាប់ជនក្រីក្រ៕
ព័ត៌មានជាតិ
មតិយោបល់