អតីតកីឡាកររបស់ ManCity ដែលរកគ្រាប់បាល់់បាន30គ្រាប់ក្នុង80ប្រកួតបានចុះកុងត្រាថ្មីចំនួន4ឆ្នាំកន្លះឲ្យ AC Milian បាននិយាយជាមួយនិងពាក្យរិះគន់ពេញមួយទំហឹងសំរាប់គ្រាដែលកីឡាករម្នាក់នៅអង់គ្លេសថាមានរឿងតែមួយគត់ដែលគេសប្បាយចិត្តបំផុតគឺពេលនៅជាមួយ Carrington ហ្វឹកហាត់ទាំងជាមួយគ្រូបង្វឹកនិងមិត្តរួមក្រុមតែប៉ុណ្ណោះ។អ្វីក្រៅពីនេះគឺមិនបាច់និយាយ Balotelli មិនពេញចិត្តតាំងម្ហូបអាកាសធាតុមិនចូលចិត្តទាំងពីការបើកបរទៀត។ ប៉ុន្តែនៅពេលត្រូវគេចោទសួរថាប្រសិនបើគេចង់ទៅពិភពបាល់ទាត់របស់អង់គ្លេស English Barclay Premier League វិញទេ Balotelli ឆ្លើយទាំងមិនស្ទាក់ស្ទើរថាវាជាleagueដ៏ពេញនិយមបំផុតក្នុងលោកប៉ុន្តែមិនហ៊ានច្បាស់ថាបានទៅលេងវិញឬអត់នោះទេ។
ក្នុងសន្និសិទ្ធមួយជាមួយ AC Milian គេបានពិពណ៍នាថាគ្មានពេលណាដែលឈប់ស្រមៃដើម្បីមកលេងឲ្យ AC Milian នោះទេ ហើយឥឡូវនេះសុបិន្តរបស់គេបានក្លាយជាការពិត៕
ព័ត៌មានជាតិ
មតិយោបល់