ព័ត៌មានជាតិ

ជប៉ុន​ចាប់ទូកនេសាទ​ចិន​សង្ស័យ​ថា​ឆ្លងដែន​នេសាទ​ខុស​ច្បាប់​

ចិនៈ​តាម​ប្រភព​ព័ត៌មាន​​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃ​សៅរ៌​ទី​២​កន្លងទៅនេះ​មាន​ទូក​នេសាទ​ចិន​មួយ​ត្រូវបាន​ចាប់​ដោយ​ឆ្មាំ​​សមុទ្រ​ជប៉ុន​ដោយ​សង្ស័យថា​បាន​ចូល​លើស​ព្រំដែន​សេដ្ធកិច្ច​របស់​ជប៉ុន​និង​នេសាទ​ផ្កាថ្ម​ខុសច្បាប់​។​ប្រភពព័ត៌មាន​ជប៉ុន​បាន​ឲ្យ​ដឹងថា​ទូក​នោះ​មានឈ្មោះ Hainan Yangpu F8139 ​ក្នុងនោះ​មាន​អ្នកនេសាទ​ចិន​ចំនួន​១៣​នាក់​។​ជប៉ុន​បាន​បន្តទៀតថា​ទូក​នោះបាន​ឆ្លងកាត់​ខ្សែបន្ទាត់​ដែល​បែងចែក​ព្រំដែន​សមុទ្រ​ប្រទេស​ទាំង​ពីរ​។​រីឯ​​ចិន​វិញក៌​បាន​បញ្ជូន​អ្នកជំនាញ​រប​ស់​ខ្លួន​ទៅ​តាមដាន​លើ​រឿង​នេះ​និង​កំណ​ត់​អត្តសញ្ញាណ​ជន​ទាំង​១៣​នាក់​នោះ​។​

​គួរបញ្ជាក់​ថា​កោះ​និង​ដែនសមុទ្រ​នៅតែ​ជា​បញ្ហា​ចំបង​សម្រាប់​ចិន​និង​ជប៉ុន​ដែល​រឿង​ទាំងអស់​នេះ​តែងតែ​ធ្វើអោយ​ល្អក់់កករ​ដល់​ចំណង​ការទូត​ប្រទេស​ទាំង​ពីរ​៕

ជប៉ុន​ចាប់ទូកនេសាទ​ចិន​សង្ស័យ​ថា​ឆ្លងដែន​នេសាទ​ខុស​ច្បាប់​
ជប៉ុន​ចាប់ទូកនេសាទ​ចិន​សង្ស័យ​ថា​ឆ្លងដែន​នេសាទ​ខុស​ច្បាប់​
ជប៉ុន​ចាប់ទូកនេសាទ​ចិន​សង្ស័យ​ថា​ឆ្លងដែន​នេសាទ​ខុស​ច្បាប់​
ជប៉ុន​ចាប់ទូកនេសាទ​ចិន​សង្ស័យ​ថា​ឆ្លងដែន​នេសាទ​ខុស​ច្បាប់​
ជប៉ុន​ចាប់ទូកនេសាទ​ចិន​សង្ស័យ​ថា​ឆ្លងដែន​នេសាទ​ខុស​ច្បាប់​
ជប៉ុន​ចាប់ទូកនេសាទ​ចិន​សង្ស័យ​ថា​ឆ្លងដែន​នេសាទ​ខុស​ច្បាប់​
ជប៉ុន​ចាប់ទូកនេសាទ​ចិន​សង្ស័យ​ថា​ឆ្លងដែន​នេសាទ​ខុស​ច្បាប់​
ជប៉ុន​ចាប់ទូកនេសាទ​ចិន​សង្ស័យ​ថា​ឆ្លងដែន​នេសាទ​ខុស​ច្បាប់​

​ប្រែ​សម្រួល​អត្ថបទ​ដោយ​៖ Mr.San Lida

មតិយោបល់