សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិអង់គ្លេស ពីបទ ប្រទូស្តកេរ្តិ៍ខ្មាស ទៅលើកុមារីរងគ្រោះចំនួន ០២នាក់ ។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានអោយដឹងថា : កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ឈ្មោះ ព្រិល សារ៉េត ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ MATTHEN WILLIAM ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិអង់គ្លេស មានលិខិតឆ្លងដែនលេខ GBR 555121271 មុខរបរគ្រូបង្រៀន ភាសារអង់គ្លេសនៅសាលា GLOBAL បានរំលោភបំពានផ្លូវភេទលើកូនស្រីរបស់នាងខ្ញុំ ២នាក់ដែលមានឈ្មោះដូចចខាងក្រោម:
១. ឈ្មោះ ល. ច.ណ. ភេទស្រី អាយុ ១៣ឆ្នាំ ។
២. ឈ្មោះ ល. ច.រ ភេទស្រី អាយុ ១៧ឆ្នាំ ។
ក្រោយពីទទួលបានពាក្យបណ្តឹងរួចមកសមត្ថកិច្ចបានធ្វើរបាយការណ៍ជាលាយលក្ខអក្សរជូនលោកព្រះរាជអាជ្ញាសុំបើកការស៊ើបអង្កេតបឋម លុះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ យើងបានកោះហៅឈ្មោះ MATTHEN WILLIAM មកសាកសួរបានសារភាពថាឈ្មោះ លីអា ចាន់ណារិទ្ធ និងឈ្មោះ លីហ្សា ចាន់ណារិទ្ធជាក្មួយបង្កើតរបស់ប្រពន្ធខ្លួន ហើយបានមករស់នៅជាមួយខ្លួន និងប្រពន្ធ ហើយខ្លួនបានអោយអ្នកទាំង២ម៉ាស្សាអោយ និងចាប់អោបថើបតែមិនបានរួមភេទទេ គ្រាន់តែដេកពោបពីលើ ហើយថើបថ្ងាស និងយកពុកមាត់ទៅត្រដុសលើផ្ទៃមុខនាង ។
ក្រោយពីធ្វើការសាកសួរចប់យើងបានរាយការណ៍ជូនលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាអោយឃាត់ខ្លួនឈ្មោះ MATTHEN WILLIAM នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១:០៥នាទី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីបន្ត ៕
មតិយោបល់