ព័ត៌មានជាតិ

David​ ​Beckham​ ​និ​ង​​ប្រ​ព​ន្ធ​​​ដ​ណ្តើ​ម​​គ្នា​​ច​ម្អិ​ន​​អា​ហា​រ​​​ជូ​ន​​កូ​ន​ៗ​​

​កីឡាករ​បាល់ទាត់ David Beckham បាន​និយាយថា រាល់​ព្រឹក​ឡើង​គាត់​តែងតែ​ក្រោក​ពី​ព្រលឹម​ដើម្បី​ចម្អិន​អាហារ​ជូន​កូនៗ​របស់គាត់​។​ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​នាង Victoria បាន​ចេញ​មុខ​បកស្រាយ​ថា​រឿង​នោះ​មិន​ពិត​ទៅ​វិញ​។​

David​ ​Beckham​ ​និ​ង​​ប្រ​ព​ន្ធ​​​ដ​ណ្តើ​ម​​គ្នា​​ច​ម្អិ​ន​​អា​ហា​រ​​​ជូ​ន​​កូ​ន​ៗ​​
David​ ​Beckham​ ​និ​ង​​ប្រ​ព​ន្ធ​​​ដ​ណ្តើ​ម​​គ្នា​​ច​ម្អិ​ន​​អា​ហា​រ​​​ជូ​ន​​កូ​ន​ៗ​​

​កាល​ពី​រដូវក្តៅ​កន្លង​ទៅ​នោះ កីឡាករ​អតីត​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​ប្រាប់ ទស្សនា​វ​ដ្តី Elle ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែងតែ​ក្រោក​នៅ​ម៉ោង ៦ និង ៤៥ នាទី​ដើម្បី​រៀបចំ​អាហារ​ជូន​ក្មេងៗ​។​កីឡាករ​រូបនេះ ធ្វើ​យ៉ាងនេះ​គឺ​ដើម្បីឲ្យ​គេ​សរសើរ​ថា​គាត់​ជា​ឱ​ពុក​សង្ហារ​ម្នាក់​ចេះ​ចម្អិន​អាហារ​ជូន​កូនៗ​។​
David Beckham​បាន​បន្តថា​”​កូនប្រុស​ធំ​របស់ខ្ញុំ​ចូលចិត្ត​ញុំ​ដំណាប់ និង Romeo ចូលចិត្ត ទឹក​ប៉ា​ស្យុង ជាពិសេស​គឺ ស្វាយ និង ម្នា​ស់ និង​កូន Cruz ចូលចិត្ត ញុំ​នំប៉័ង​ជាមួយ​នឹងប័រ “​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ បទ​សម្ភាស​ជាមួយ​នឹង ទស្សនា​វ​ដ្តី Elle​នៅ​ពេល​ថ្មីៗ​នេះ​ប្រពន្ធ​របស់ David Beckham បាន​ទទូចថា នាង​តែងតែ​ចម្អិន​អាហារ​ពេលព្រឹក​ជូន​ក្មេងៗ​។​អ្នក​ក​រចនា​ម៉ូត​រូបនេះ​បាន​បន្តទៀតថា​នាង​តែងតែ​ក្រោក​ពី​ព្រលឹម​ដើម្បី​ចម្អិន​អាហារ​ជូន​ក្មេង​ទាំង ៤ របស់​នាង និង ពិនិត្យ​អ៊ីម៉េល​ជាដើម​។ ខណៈ​ជាមួយនឹង​គ្នា​នេះ​ដែរ​អ្នកសារព័ត៌មាន​បាន​ចោទសួរ​ថា តើ​ប្តី​របស់​នាង​តែងតែ​ចម្អិន​អាហារ​ជូន​កូនៗ​មែន​ទេ​?​នាង Victoria បាន​សើច ហើយ​និយាយ​ថា “​គាត់​កុហក​អ្នកនោះ​ទេ គាត់​មិន​មែន​ជា​មនុស្ស​បែប​នោះទេ​”​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អតីត​រតារាចម្រៀងបស់​ Spice Girls​តែងតែ​រវល់​មមា​រញឹក​ជាមួយនឹង​ការ​រចនា​របស់ខ្លួន ជាមួយនឹង​យីហោ Victoria Beckham នោះ ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​ពិភពលោក​៕​

មតិយោបល់