ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានបញ្ជាក់ថាលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ក្រិចលោក Yannis Stournaras បានទទួលសំបុត្រអនាមិកមួយច្បាប់ដែលមានទាំងគ្រាប់កាំភ្លើងក្នុងនោះផងដែរ។គេបានសសេរគម្រាមលោករដ្ឋមន្ត្រីក្នុងពេលដែលប្រទេសក្រិចកំពុងស្ថិតក្នុងដំណើរការកម្មវិធីដើម្បីរឹតបន្តឹងប្រតិបត្តិការនិងកំណែទម្រង់មួយចំនួនក្នុងការដោះស្រាយវិបត្តិនិងបំណុលយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស។
បញ្ជាក់ផងដែរថាក្នុងមួយខែដើមឆ្នាំនេះអំពើហិង្សាជាច្រើនបានកើតឡើងហើយគណបក្សកាន់អំណាចជាអ្នករងគ្រោះថ្នាក់ជាងគេ។ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះជនសង្ស័យបួននាក់ដែលត្រូវបានចាប់ខ្លួនពីបទអំពើប្លន់ធនាគារមួយនៅភាគខាងជើងក្រិចហើយតុលាការរបស់ទីក្រុងអាតែនកំពុងបើកការស៊ើបអង្កេតបន្ថែមនិងកំពុងព្យាយាមបកស្រាយពាក្យបំផ្លើសដែលថាជនសង្ស័យទាំងនោះកំពុងត្រូវបានរងការធ្វើទារុណកម្មពីប៉ូលីស៕
ប្រែសម្រួលអត្ថបទដោយ៖Mr.News
មតិយោបល់