ព័ត៌មានជាតិ

កម្លាំងចម្រុះ ចុះបង្ក្រាបករណីអូសយ៉ាំងកាវ នៅកោះសូទិន

កំពង់ចាម: កម្លាំងនគរបាល សហការជាមួយកងរាជអាវុធហត្ថ និងកម្លាំងសឹករងស្រុកកោះសូទិន បានចុះបង្រ្កាបករណីអូសយ៉ាំងកាវមួយ​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចព្រែកកោះថ្មី ស្ថិតក្នុងភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់មានដូចជា ទី១.ឈ្មោះ លី សា ភេទប្រុស​​​ អាយុ២៧ឆ្នាំ ២.ឈ្មោះ អេល ណាស៊ាត​ ភេទប្រុស​​​ អាយុ១៩ឆ្នាំ ៣.ឈ្មោះ ម៉ាត់ ណាស់វី ភេទប្រុស​ អាយុ១៧ឆ្នាំ និង៤.ឈ្មោះ ម៉ាត់ ហ្សូភ្លី ភេទប្រុស​ អាយុ១៥ឆ្នាំ អ្នកទាំង៤នាក់រស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រួមជាមួយឧបករណ៍ល្មើសច្បាប់មាន ទូកម៉ាស៊ីនចំនួន២គ្រឿង ១ប្រវែង១៣ម៉ែត្រ និងយ៉ាំងកាវមុខ២៣ម៉ែត្រ ជំរៅ១៧ម៉ែត្រ។

បច្ចុប្បន្ន សមត្ថកិច្ចបានយកវត្ថុតាងរក្សាទុកនៅសាលាស្រុក ដោយឡែកជនល្មើសប្រគល់ឲ្យអ្នកជំនាញជលផលខេត្តកំពង់ចាម ចាត់ការតាមនីតិវិធីច្បាប់៕

បទល្មើសនេសាទ

បទល្មើសនេសាទ

បទល្មើសនេសាទ

បទល្មើសនេសាទ

មតិយោបល់