មន្តស្នេហ៍សំពត់ម៉ាស៊ី
ជាមួយនឹងសំពត់ ម៉ាស៊ី (Maxi) ដែលជាម៉ូដែលមួយសម្រាប់អតិថិជនដែលចូលចិត្តនូវការតុបតែងខ្លួន ជ្រើសរើសនៅទីក្រុង ញ៉ុវយ៉ក។
ការបង្ហាញសម្រស់ជាមួយនឹង ឈុតសំពត់ម៉ាស៊ីនេះ វាមានពីរប្រភេទ គឺទី ១ ត្រឹមស្មងជើង និង គ្របដល់កែងជើង ដែលជាជម្រើសមួយដ៏ប្រសើរសម្រាប់អ្នកនិយមប្រើប្រាស់សម្លៀកបំពាក់បែបបន្ទាន់សម័យនោះ ។សំពត់ម៉ាស៊ី សុភាពស្ត្រីទាំងឡាយអាចស្លៀកពាក់វាជាមួយនឹង ទ្រនាប់ជើងសង្រែក ឬកែង ដែលធ្វើឲ្យសម្រស់សុភាពស្ត្រីទាំងឡាយ កាន់តែស្អាតថែមមួយកម្រិតទៀត។
សម្រស់ស្ត្រីជាមួយនឹង ឈុតសំពត់រាងចងរុំ
បណ្តាសំពត់ដែលមានរាងចងរុំនេះដែរ វាមានរាងសិចស៊ីបន្តិច តែវាក៏ជាសម្លៀកមួយប្រភេទដែលពេញនិយមនៅ ញ៉ូវយ៉កផងដែរ ។សម្រាប់សុភាពស្ត្រីទាំងឡាយដែលនិយមចូលចចិត្តនូវសម្លៀកបំពាក់របៀបនេះ គឹនិយមស្លៀកពាក់់ជាមួយនឹង អាវយឺត ដែលញុំាងឲ្យសម្រស់កើនទ្វេរដង៕
មតិយោបល់