កំពង់ស្ពឺៈ នៅថ្ងៃទី១៦ ខែឧសាភា ឆ្នាំ ២០២១ វេលាម៉ោង០៨ និង ៣០នាទី នៅលើផ្លូវជាតិលេខ៤៤ (ចន្លោះគីឡូម៉ែត្រ១១៤~១១៥) ត្រង់ចំណុចភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកម៉ូតូ បើកបរស្របទិសគ្នា ពីទិសខាងកើត ទៅទិសខាងលិច ។
ម៉ូតូម៉ាកនិច C110ពណ៍ស ពាក់ស្លាកលេខកំពង់ស្ពឺ1P-1644 អ្នកបើកបរឈ្មោះ ទិត្យ សំអាង ភេទប្រុស អាយុ ២៨ឆ្នាំ (របួសធ្ងន់បញ្ជូនទៅពេទ្យបង្អែកឧដុង្គ) ជិះឌុបគ្នា២នាក់ ÷
១/.ឈ្មោះ អាង អៀម ភេទប្រុស អាយុ១៨ឆ្នាំ (របួសស្រាល)
២/.ឈ្មោះ អាង សុខឃីម ភេទប្រុស អាយុ១៦ឆ្នាំ (របួសស្រាល)ទាំង៣នាក់ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរក្នុងល្បឿនលឿនលុះបើកបរមកដល់ចំណុចខាងលើ បានបុកជាមួយនឹងម៉ូតូ ០១គ្រឿងម៉ាកស្មាស់រ៉េវ៉ូ សេរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល ៩៣៤៣ អ្នកបើកបរឈ្មោះ ជុន សាវុធ (ហៅ ផង់) ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនគរបាលជាតិ មានឋានន្តរសក្តិ អនុសេនីយ៍ឯក ឋាន:នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំបីមុម នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ពាក់មួកសុវត្តិភាពត្រឹមត្រូវ ) រស់នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា រួចហើយបត់ឆ្វេងឆ្លងគន្លងទ្រូងផ្លូវក្នុងគោលបំណងចូលប៉ុស្តិ៍នគរបាលប្រាំបីមុម ដោយបានប្រើភ្លើងសុីញ៉ូបត់ត្រឹមត្រូវ បណ្តាលអោយរងរបួសធ្ងន់ និងបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកឧដុង្គ ។
-ចំណែកម៉ូតូទាំង ០២គ្រឿង ខូចខាតកម្រិតស្រាល បានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែកសព លោកអនុសេនីយ៍ឯក ជុន សាវុធ យកទៅតំកល់ទុកធ្វើបុណ្យតាមប្រពៃណី នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សូមបងប្អូនសាច់ញាតិ ជិតឆ្ងាយ ទុកជាសេចក្តីជូនដំណឹងបានជ្រាប៕
មតិយោបល់