កាលពីថ្ងៃម្សិលមិញដែលត្រូនឹងថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៣ ស៊ុបភើស្តាររបស់ Realmadrid កីឡាករ C. Ronaldoបានស្វាគមន៍ចំពោះការឈានចូលវ័យ ២៨ ឆ្នាំជាមួយនឹងមិត្តរួមក្រុម របស់Portugalដើម្បីត្រៀមខ្លួនការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹង Ecuador។
តារាបាល់ទាត់ពិភពលោកដែលមានតម្លៃខ្លួនកបពពកនេះ បានទទួលភាពកក់ក្តៅណាស់ដែលធ្វើខួបកំណើតជាមួយនឹងមិត្តរួមជាតិ Portugalដើម្បីរៀបចំការប្រកួតនៅរាត្រីនេះ។
ជាមួយនឹងទឹកមុខញញឹមកីឡាកររូបនេះបានកាត់នំដែលផ្សំឡើងពីរពណ៌ ក្នុងនោះមានពណ៌ ខៀវ និក្រហម ដែលត្រូវនឹងទង់ជាតិរបស់ Portugalហើយផ្នែកខាងក្រោមនៃនំនេះមានក្រហម និងខៀវ និងផ្នែកខាងលើនៃនំមានផ្លែ ស្តរប៊រី ។
ស្របពេលជាមួយនឹងគ្នានេះដែរ កីឡាករតម្លៃខ្លួនកបពពក C. Ronaldoក៏បានបង្ហាញអាវដែលត្រូវចូលរួមប្រកួតជាមួយនឹង Ecuadorផងដែរ៕










មតិយោបល់