ស្រីស្រស់ Vanessa Tasquettoបានសរសេរឈ្មោះកីឡាករ Pato នៅលើដើមទ្រូងរបស់នាង ដើម្បីផ្សព្វផ្សាយថាខ្សែប្រយុទ្ធនេះចូលរួមលេងឲ្យក្លិប Corinthians។
ស្រីស្រស់សោភាវ័យ ២៤ ឆ្នាំ រូបនេះគឺជាអតីតអ្នករាំរបាំបាឡេនៅក្នុងប្រទេសប្រេស៊ីល ។ Vanessa Tasquettoត្រូវបានគេដឹងថា មានជំពាក់វ័កវិនស្នេហាជាមួយនឹងកីឡាករក្លិបស៉ាមបា Ronaldinho និង Adrianoផងដែរ។
អតីតអ្នករាំរបាំបាឡេរូបនេះ ក៏ជាអ្នកគាំទ្រដ៏ធំផងដែរ សម្រាប់ក្លិបពិភពលោក Corinthians ដែលក្លិបមួយនេះ នៅពេលថ្មីៗបានទទួលខ្សែប្រយុទ្ធPato ដែលមកពី AC Milan ។ការចូលរួមលេងនេះ ដែរធ្វើឲ្យនាង Vanessa Tasquettoមានភាពសប្បាយរីករាយណាស់ដែលកីឡាករវ័យ ២៣ ឆ្នាំនេះចូលរួមលេងឲ្យក្លិបដែលនាងគាំទ្រ រហូតដល់ឈានការផ្សព្វផ្សាយឈ្មោះយ៉ាងក្តៅគគុកលើដើមទ្រូងទាំងទ្វេររបស់នាង។
នាងVanessa បាននិយាយថា “Pato គឺជាគ្រាប់បាល់របស់ខ្ញុំ ខ្ញុំអាចឃើញគាត់បង្ហាញភាពអស្ចារ្យនៅ Milan ហើយឥឡូវត្រលប់មកកាន់ ប្រេស៊ីល ។លើសពីនេះ ខ្ញុំចូលចិត្តអ្វីៗគ្រប់យ៉ាងដែលគាត់មាន”៕




មតិយោបល់