អ្នកនាំពាក្យជប៉ុនបាននិយាយឲ្យដឹងថាកប៉ាល់ប្រយុទ្ធរបស់ឆ្មាំសមុទ្រចិនបានបង្វែររ៉ាដារបស់ខ្លួនតម្រង់ដាក់កប៉ាល់ប្រយុទ្ធរបស់ឆ្មាំសមុទ្រជប៉ុន។សារព័ត៌មានមានជប៉ុនបានឲ្យដឹងដែរថា រដ្ធមន្ត្រីក្រសួងការពារជាតិជប៉ុនបានកោះហៅជាបន្ទាន់អ្នកកាសែតដើម្បីធ្វើសន្និសិទកាសែតមួយ។ក្នុងសន្និសិទកាសែតនោះលោករដ្ធមន្ត្រីបាននិយាយថា កាលពីថ្ងៃ៣០មករាកន្លងទៅនេះកប៉ាល់របស់ជប៉ុនឈ្មោះ夕立(Shower)នៅសមុទ្រចិនខាងត្បូងឋិតនៅដែនសមុទ្រអន្តរជាតិត្រូវបានចាប់ដោយរ៉ាដាគ្រាប់របស់កប៉ាល់ចិនឈ្មោះថា053H3 ។
កាលពីថ្ងៃទី១៩មករាឧត្ថម្ភាគចក្ររបស់ជប៉ុនក៌ត្រូវបានចាប់ផងដែរដោយរ៉ាដារបស់កប៉ាល់ចិនដែលមានឈ្មោះថា០៥៤។លោកបានថ្លែងអោយដឹងដូច្នេះថាដោយសារតែអិតទ្ធិពលដ៌ខ្លាំងរបស់រ៉ាដាគ្រាប់នេះបានធ្វើអោយនាវិកជប៉ុនសំរេចចិត្តបន្លឺសញ្ញាប្រកាសអាសន្នឡើង។លោកបានបន្តទៀតថារឿងនេះជាការសំងាត់របស់ទ័ពទើបវាមិនត្រូវបានបង្ហើបឲ្យដឹងភ្លាមៗបន្ទាប់ពីហេតុការណ៍បា នកើតឡើង។
សូមបញ្ចាក់ថាកប៉ាល់ទាំងពីរនោះមានចំងាយពីគ្នាត្រឹមតែ៣គីឡូមែត្រប៉ុណ្ណោះ។ហេតុការណ៍ចាប់រ៉ាដាបែបនេះមិនដែលកើតឡើងពីមុនមកទេរវាងទ័ពទាំងពីរ ហើយបើមានភាពធ្លុះធ្លោយតែបន្តិចនោះប្រាកដជាធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខដាក់គ្នាជាក់ជាពុំខានឡើយ។



ប្រែសម្រួលអត្ថបទដោយ៖Mr.San Lida
មតិយោបល់