បន្ថែមលើកុងត្រាចាស់ដែលព្រាងទុកត្រឹមខែមិថុនា2016ឥឡូវនេះកីឡាករដែលស៊ុតបញ្ជូលទីដល់91គ្រាប់កាលពីរដូវកាល2012លោក Lionel Messiបានបន្ត2ឆ្នាំទៀតមានន័យថាខែមិថុនាឆ្នាំ2018ទើបMessiមានសិទ្ធដើរចេញពីក្លិបបាន។ដូចដែលខ្លួនធ្លាប់បាននិយាយក្នុងសន្និសីទកាសែតនានាថាគេមិននឹងបញ្ជប់អាជីពបាល់ទាត់ជាមួយក្លិបណាមួយទេក្នុងលីកប្រទេសអ៊ឺរ៉ុបក្រៅពីក្លិបBacelonaដែលរូបគេបានចាប់ផ្តើមលេងឲ្យតាំងពីអាយុ13ឆ្នាំ។Messiបាននិយាយទៀតថាទោះជាយ៉ាងណាក៏ដោយនាពេលបញ្ចប់កុងត្រាគេនឹងមានអាយុត្រឹមតែ31ឆ្នាំហើយគេមិនបដិសេធក្នុងការទៅលេងនៅក្នុងលីករបស់អាហ្សង់ទីននោះទេ។ការព្រមព្រៀងគ្នារវាងកីឡាករMessiនិងBacelonaមានតាំងពីចុងឆ្នាំមកម្លេះដែលទើបតែមកធ្វើពិធីចុះកិច្ចសន្យាកាលពីល្ងាចថ្ងៃព្រហស្បតិនេះ៕



ប្រែសម្រួលងត្ថបទដោយ៖Mr.News
មតិយោបល់