ភ្នំពេញៈ រថយន្តឡិចស៊ីសRX300មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-5883 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចកើតហេតុទល់មុខ(ហូតែល ស) ត្រូវរថយន្តតាក់ស៊ីម៉ែត្រ ពណ៌ក្រហមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AL-4165 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវហ្សាលដឺហ្គោល ក្នុងល្បឿនលឿនមកបុកពេញទំហឹង ខណៈដែលតៃកុងរថយន្តតាក់ស៊ីម៉ែត្រកំពុងចុចទូរស័ព្ទភ្លេចមើលផ្លូវខាងមុខ បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្តុបបែកជាបួនក្បែរ និងហូតែល អស៊ានផាលេស នៅលើបណ្តោយផ្លូវព្រះមុនីវង្សកែង និងបណ្តោយផ្លូវហ្សាលដឺហ្គោល ក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តទាំង២គ្រឿង ធ្វើការដោះស្រាយនៅនិងកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង៕
មតិយោបល់