ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សជាង ៤០០ នាក់ ត្រូវចាប់ខ្លួន និង ៥នាក់ទៀត ត្រូវគេចាក់សម្លាប់នៅពិធី Notting Hill Carnival ក្នុងទីក្រុងឡុងដ៍

អង់គ្លេសៈ ប៉ូលិសទីក្រុងទ្បុងដ៍ បានប្រកាសកាលពីថ្ងៃចន្ទថា មនុស្សជាង ៤០០ នាក់ ត្រូវចាប់ខ្លួន និង ៥នាក់ទៀត ត្រូវបានគេចាក់សម្លាប់ នៅអំទ្បុងពេលប្រារព្ធពិធី Notting Hill Carnival ថ្ងៃឈប់សម្រាក ចុងសប្តាហ៍នេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។

មនុស្សរាប់ពាន់នាក់ បាននាំគ្នាចេញមកសម្ដែងក្ដីរីករាយ សម្រាប់ថ្ងៃទីពីរ និងថ្ងៃបញ្ចាប់នៃព្រឹត្តិការណ៍ តាមផ្លូវប្រចាំឆ្នាំ នៅភាគខាងលិចទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ ដែលជាវគ្គផ្ដាច់ព្រ័ត្រ សម្រាប់ការប្រារព្ធពិធី ខួបលើកទី ៥០ របស់ពិធី Notting Hill Carnival។

នៅវេលាម៉ោង ៧ យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃចន្ទទីស្នាក់ការកណ្ដាលសេវាកម្មប៉ូលិស Scotland Yard បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ១៦០ នាក់ ក្នុងអំឡុងពេលថ្ងៃទីពីរនៃព្រឹត្តិការណ៍នេះ ដែលការចាប់ខ្លួននេះ បានធ្វើទ្បើងបន្ទាប់ពីការចាប់ខ្លួនមនុស្ស ១៥៦ នាក់កាលពីថ្ងៃអាទិត្យ។

ភាគច្រើននៃការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីពួកគេមានកាន់អាវុធ និងថ្នាំញៀន។ លើសពីនេះទៀត កាំបិតចំនួន ២៦ ត្រូវបានរឹបអូសដោយប៉ូលិសផងដែរ៕

Over 300 arrested, five people stabbed at Notting Hill Carnival in LondonOver 300 arrested, five people stabbed at Notting Hill Carnival in London១

មតិយោបល់