ប្រពន្ធឆើតឆាយរបស់តារាបាល់ទាត់ដែលជាខ្សែប្រយុទ្ធ របស់ Stoke កីឡាករ Peter Crouch នៅពេលថ្មីៗនេះប្រពន្ធតារារូបនេះបានបង្ហាញរូបកាយឡើងស្វែលរបស់នាង ដោយថតដាក់នៅលើធ្វីតទ័រ។
តាំងពីការផ្តល់កំណើតកូនដំបូង នៅឆ្នាំ ២០១១ ប្រពន្ធរបស់ Peter Crouch នាង Abbe បានស្រក់ទម្ងន់យ៉ាងលឿន ដែលធ្វើឲ្យនាងក្លាយជាស្ត្រីម្នាក់ល្បីល្បាញដែលមានរាងកាយគួរឲ្យទាក់ទាញនៅក្នុងប្រទេស និងពិភពកម្សាន្តផងដែរ។
កាលពីម្សិលមិញនេះដែរ នាងAbbe បានបង្ហាញរាងដ៏ស្តើងរបស់នាងតាមរយៈធ្វីទទ័រដោយថតទល់មុខនឹងកញ្ចក់ ដោយមើលទៅទំនងនាងសប្បាយរីករាយណាស់ចំពោះរូបកាយរបស់នាង។
តែទោះជាយ៉ាងក្រោយមកទៀតនាងបានលុបរូបថតនោះចោល ខណៈដែលទទួលបានការបញ្ចេញមតិពី Fan ច្រើនពេកនោះ ដោយប្រៀបធៀបទម្ងន់ និងកម្ពស់របស់នាង ជាមួយនឹងប្តីដែលជាកីឡាកររាងស្តើង ខ្ពស់នោះ៕







មតិយោបល់