ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ : ខ្ញុំសូមអគុណ ដល់ជនរួមជាតិ ដែលបានចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៏

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាន៏ថា សូមអគុណ ដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាពនឹងការអភិវឌ្ឍន៏ ។

សម្តេចតេជោ បានថ្លែងបែបនេះក្នុងគ្រា ដែលសម្តេចបានអញ្ជើញចូលរួមជួបសំណេះសំណាល បុណ្យចូលឆ្នាំ និងខួបអនុស្សាវរីយ៏ទិវាពលកម្មអន្តរជាតិលើកទី១៣០ ជាមួយកម្មករកម្មការិនី៣៥០០នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេចបានមានប្រសាសន៏ក្នុងពិធីនោះថា នៅព្រឹកនេះខ្ញុំរីករាយណាស់ដែលបានជួបសំណេះសំណាល ជាមួយកម្មករកម្មការិនី។ នេះជាការជួបជុំប្រចាំឆ្នាំជាមួយខ្ញុំ និងកម្មករកម្មការិនី ដើម្បីពិនិត្យមើលនូវកិច្ចការដែលបានសម្រេច នឹងជួបជុំក្រោយចូលឆ្នាំ ដែលពោរពេញទៅដោយសុខសន្តិភាពនិងការអភិវឌ្ឍន៏ផងដែរ។

សម្តេចមានប្រសាសន៏ថា ខ្ញុំសូមអគុណដែលបងប្អូនជនរួមជាតិបានចូលរួមថែរក្សា សន្តិភាព និងការអភិវឌ្ឍន៏ និងសូមជូនពរបងប្អូននិងក្មួយៗទាំងអស់ឱ្យជួបតែសំណាងល្អគ្រប់ៗគ្នា ក្នុងឆ្នាំនេះ៕

photo_2016-04-24_09-27-15 photo_2016-04-24_09-27-21 photo_2016-04-24_09-27-26 photo_2016-04-24_09-28-42 photo_2016-04-24_09-28-46

 

 

មតិយោបល់