បុគ្គលិកជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ុន Samsung បានសារភាពថា ឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លូនរបស់គាត់សុទ្ធសឹងតែជារបស់ក្រុមហ៊ុន Apple។
នៅក្នុងកិច្ចសម្ភាសមួយ លោក Young Sohn ជាអនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែកទទួលបន្ទុកខាងយុទ្ធសាស្ដ្ររបស់ក្រុមហ៊ុន Samsung បាននិយាយថា ឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់លោកនៅឯផ្ទះ សុទ្ធសឹងតែជារបស់ក្រុមហ៊ុន Apple ដែលនៅក្នុងនោះមានដូចជាទូរស័ព្ទដៃ iPhone ឧបករណ៍សម្រាប់កម្សាន្ត iPad និងម៉ាស៊ីន Mac។
គាត់បានបន្ថែមទៀតថា ការប្រើប្រាស់ឧបករណ៍របស់សត្រូវ មិនមែនមានន័យថា យើងនៅខាងសត្រូវនោះទេ តែដោយហេតុថា ឧបករណ៍របស់ Apple គឺភាគច្រើនមានទំនាក់ទំនងល្អនឹងគ្នាខណៈពេលដែលយើងភ្ជាប់ពីឧបករណ៍មួយទៅឧបករណ៍មួយទៀត ម្យ៉ាងទៀតប្រព័ន្ធបរិស្ថានរបស់ Apple ល្អទៀតផង។
អនុប្រធានម្នាក់នេះ បាននិយាយថា ទូរស័ព្ទរបស់ Samsung មានលក្ខណៈជាច្រើនដែលល្អជាង iPhone ប៉ុន្តែការដែលលោកប្រើ iPhone លោកគ្រាន់តែចង់ដឹងថា ហេតុអ្វីបានជាអតិថិជនមានចំណាប់អារម្មណ៍លើ iPhone ជាង Samsung។
គួរបញ្ជាក់ផងដែរថា នៅពេលដែលលោក Young Sohn ចេញពីផ្ទះទៅធ្វើការ លោកប្រើប្រាស់ទូរស័ព្ទដៃ Samsung ប៉ុន្តែពេលលោកត្រឡប់មកផ្ទះវិញលោក ប្រើ iPhon៕
មតិយោបល់