រមណីយដ្ឋានស្ទឹងចំលងគួយ គឺជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យ ស្រុកសំឡូត មានចំងាយ ៨២គ.ម ពីទីរួមខេត្តបាត់ដំបង។ ស្ទឹងចំលងគួយ ជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែ មានទេសភាពគួរជាទីត្រេកត្រអាល និងមានទឹកថ្លាឆ្វង់ហូរកាត់ថ្មដាធំៗ។ នៅមាត់ស្ទឹងមានដើមឈើធំៗ ម្លប់ត្រឈឹងត្រឈៃ សំរាប់ការសំរាករបស់ភ្ញៀវ ទេសចរជាតិនិងអន្តរជាតិ ដែលបានទៅកំសាន្តទីនោះ។ ភូមិសាស្ត្រនៅតំបន់នេះ សំបូរទៅដោយព្រៃឈើល្អប្រណិត ដូចជាក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់នេះ ភាគច្រើនប្រកបរបរធ្វើស្រែចំការ៕
ព័ត៌មានជាតិ
មតិយោបល់