លោកAli Al Zuwaidi នាយកគ្រប់គ្រងសុវត្ថិភាពការហោះហើរនៃអាកាសយានដ្ឋានអន្តរជាតិMuscatបានបង្ហាញព័ត៌មានឲ្យដឹងថាមិនមានការរងរបួសណាទេចំពោះអ្នកដំណើរនិងបុគ្គលិករបស់យន្តហោះប៊ូអ៊ីង737ដែលមានចំនួន70នាក់ធ្វើដំនើរ។
យន្តហោះបានធ្លាក់ទៅទង្គិចនិងផ្លូវចុះចតបន្ទាប់ពីចង្កឹះលេខរបស់យន្តហោះមានបញ្ហា។ការស៊ើបអង្កេតក៏ចាប់ផ្តើមធ្វើឡើងភ្លាមៗហើយរាល់ការហោះហើរទាំងអស់ក៏ត្រូវបានបិទជាបណ្តោះអាសន្នរហូតដល់ការស្រាវជ្រាវរកឃើញការពិតពីមូលហេតុ។
គួរបញ្ជាក់ផងដែរថាទឹកប្រាក់ប្រមាណ7,4ពាន់លានដុល្លារសម្រាប់អាកាសយានដ្ឋានMuscatគឺត្រូវបានដាក់ឲ្យប្រើប្រាស់ ហើយផែនការនេះស្ថិតនៅក្នុងដំណើរការដើម្បីបន្ថែមផ្លូវហោះហើរនិងចំណតជាច្រើនបន្ថែមទៀត៕
មតិយោបល់