ប្រសិនបើអ្នកគិតថាទំនាក់ទំនងស្នេហារបស់អ្នកដូចជាបាត់បង់ភាពផ្អែមល្អែម បុរសអាចគិតរកវិធីដើម្បីកំចាត់ភាពបាត់បង់ទាំងនោះ ដោយចាប់ផ្តើមជាមួយនឹងឆ្នាំថ្មីដូចជាធ្វើឲ្យដៃគូរបស់ខ្លួនមានភាពសប្បាយរីករាយ ឡើងវីញដោយផ្តើមចេញពីបន្ទប់គេង និងព្យាយាមរកវិធីថ្មីដើម្បីឲ្យដៃគូស្នេហារបស់ខ្លួនទទួលបាននូវការចាប់អារម្មណ៍។តែប្រសិនបើជាអ្នកមិនដឹងចំពោះចំណុចចាប់ផ្តើម និងវិធីសាស្ត្រថ្មីឲ្យដៃគូសប្បាយរីករាយទេនោះ ខាងក្រោមនេះមានវិធីខ្លះដែលបង្ហាញជូនអ្នក៖
១.ជំនឿទុកចិត្តលើខ្លួនឯង
ការមានជំនឿ នឹងធ្វើឲ្យលោកអ្នកទទួលបានការចាប់អារម្មណ៍ សូមបង្ហាញ ជំនឿទុកចិត្តរបស់អ្នក នៅពេលដែលអ្នកបង្ហាញកាយសិចស៊ីរបស់អ្នកទៅកាន់ដៃគូស្នេហា ដូចជាក្រោមពន្លឺអំពូលភ្លើង មុខកញ្ជាក់ក្នុងបន្ទប់ទឹក ដូច្នោះអ្នកនឹងឃើញរូបអ្នកនៅលើកញ្ចាក់មានលក្ខណៈផ្សេងមួយទៀត។
២.យកចិត្តទុកដាក់ដៃគូរបស់អ្នកនៅពេលធុញ
បន្ថែមពីលើវិធីដ៏អស្ចារ្យ ដូចជាការការគូររូបលើដងខ្លួនវាគំនិតច្នៃប្រឌិតថ្មី ដោយគូរលើដងខ្លួនម្តងម្នាក់ៗ និងព្យាយាមរកមុខម្ហូបណាដែលទាក់ទាញ ហើយត្រូវដឹងថា ដៃគូចូលចិត្តអ្វីឲ្យពិតប្រាកដ ដូចជា នំខេក ស្រា ឬមួយក៏សូកូឡា ដែលជាជម្រើសមួយដ៏មានប្រសិទ្ធភាព ខណៈដែលដៃគូបស់អ្នកមានភាពធុញទ្រាន់នោះ។ម្យ៉ាងវិញទៀតអាហារខាងលើនេះដែរ ចូលព្យាយាមមើលពីសារប្រយោជន៍ និងគុណវិបត្តិរបស់វាជៀសវាងធ្វើឲ្យកើនឡើងជាតិស្កររបស់ដៃគូ ដោយបង្ករឲ្យមានជំងឺជាដើម។
៣.ការអាន
ការក្រោកពីព្រឹកព្រលឹមចូរអ្នកព្យាយាមយកចិត្តដៃគូស្នេហារបស់អ្នកដោយការអានរឿងប្រលោមលោកបែបសង់ទីម៉ង់ និងស្វែងរកការងារអ្វីដែលដៃគូពេញចិត្តនៅព្រឹកព្រលឹម។នេះ គឺជាវិធីមួយដ៏អស្ចារ្យដែលអ្នកគួរធ្វើជូនដៃគូស្នេហានៅពេលព្រឹកព្រលឹមនោះ ដោយធ្វើការសន្ទនា ក្រៅពីនេះគឺជាការផ្តល់ការចាប់អារម្មណ៍ និងផ្តល់ភាពសប្បាយរីករាយ ឲ្យគ្នាចំពោះកិរិយាមាយាទម្ញិកម្ងក់របស់អ្នកនោះ។
៤.ផ្លាស់ប្តូរ
ការគេចវៀសម្តងហើយម្តងទៀត ជាពិសេសគឺការអនុវត្តន៍ចំពោះចំណុចដដែល ដែលធ្វើឲ្យដៃគូរអ្នកសុំា នោះ គួរប្តូរកន្លែងដើម្បីដំណើរការសិច ដោយជ្រើសរើស ទីតាំងក្នុងបន្ទប់ទឹក ដែលជាការផ្លាស់ប្តូរកាលវិភាគសម្រាប់សិចផងដែរ ដើម្បីធ្វើឲ្យដៃគូស្នេហារបស់អ្នកទទួលបានភាពសប្បាយរីករាយ។ លើសពីនេះវាជាបទពិសោធន៍ថ្មីសម្រាប់ដៃគូស្នេហានៅពេលក្រោយៗផងដែរ៕
មតិយោបល់