វិទ្យាស្ថានឧស្សាហកម្ម និងទ្រព្យសម្បត្តិរបស់ប្រេស៊ីល បានចេញសេចក្ដីសម្រេចជាលើកដំបូងថា ក្រុមហ៊ុន Apple អាចនឹងប្រឈរមុខនឹងការបាត់បង់ស្លាកសញ្ញា «iPhone» នៅក្នុងប្រទេសប្រេស៊ីល។
នៅពេលនេះ វិទ្យាស្ថានឧស្សាហកម្ម និងទ្រព្យសម្បត្តិ ប្រេស៊ីល បានចេញសេចក្ដីជាផ្លូវការថា ស្លាកសញ្ញា «iPhone» ត្រូវប្រគល់ទៅឲ្យក្រុមហ៊ុន IGB Electronica របស់ប្រេស៊ីល ហើយ Apple គ្មានសិទ្ធិក្នុងការកាន់កាប់នោះទេ។
កាលពីចុងឆ្នាំ ២០១២ ក្រុមហ៊ុន IGB Electronica បានចេញលក់នូវស្មាតហ្វូនមួយឈ្មោះថា «iPhone» ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ហើយមិនខ្លាច Apple ប្ដឹងនោះទេ។ ក្រោយពី ក្រុមហ៊ុន IGB Electronica ចេញលក់មិនបានប៉ុន្មាន Apple ក៏ចាប់ផ្ដើមទាមទារសិទ្ធិកាន់កាប់ ប៉ុន្តែការទាមទារនេះ មិនបានសម្រេចនោះទេ ព្រោះថា ក្រុមហ៊ុន IGB Electronica បានចុះឈ្មោះ ប្រើប្រាស់ស្លាកសញ្ញា «iPhone» តាំងពីឆ្នាំ ២០០០ មកម្ល៉េះ ពោលគឺមុនពេល Apple ចេញលក់ iPhone នៅលើទីផ្សារ ៧ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ព័ត៌មាននេះ នៅមិនទាន់មានការឆ្លើយបតពីខាងក្រុមហ៊ុន Apple នោះទេ ហើយក៏មិនទាន់ដឹងថា ក្រុមហ៊ុន Apple សងលុយដល់ ក្រុមហ៊ុន IGB Electronica ឬមួយអត់ទេ?
ព័ត៌មានជាតិ
មតិយោបល់