រាត្រីយប់មិញជំនួបជើងរវាង កាំភ្លើងធំ និង Balckburn ដែលធ្វើឡើងនៅលើទីលាន Emirates Stadium នោះ កាំភ្លើងធំពិតជារងគ្រោះមែន ដោយចាញ់គ្រាប់បាល់ 1-0 នៅលើទឹកដីរបស់ខ្លួន។
ការប្រកួតគូនេះដែរមើលទៅហាក់ដូចជាស៊ីសាច់ហុតឈាម ដែលធ្វើការវាយលុកគ្នារហូត តែការគ្រប់គ្រង់បាល់របស់ Arsenal ច្រើនជាង តែការបំបែកពង់មានរបស់ Balckburn មិនបានសម្រេចនៅតង់ទី ១ ព្រោះថា កុលាបក្រហមនេះក៏មិនអន់ណាស់ណាដែរ ។
២៧ នាទីនៃតង់ទី ២ ពោលគឺនាទី ៧២ Balckburn អាចស្វែងរកគ្រាប់បាល់មុន កាំភ្លើងធំ ដែលជា បាល់ Rebound ដែលបន្ថែមដោយ កីឡាករ Colin Kazim-Richards ធ្វើឲ្យ Arsen Wenger ច្រួលច្រាលដូចមាន់រកពង។
២០ នាទីក្រោយ កាំភ្លើងធំមិនអាចធ្វើការបំប៉ោងសំណាញ់របស់កុលាបក្រហមបានទេ បានត្រឹមជ្រលៗតែប៉ុណ្ណោះ ចប់តង់ទី ២ កាំភ្លើងធំ ពិតជាទឹកភ្នែកដោយសារកុលាបពិតប្រាកដ៕
មតិយោបល់