ព័ត៌មានជាតិ

Google នឹង​បើក ​Store ​នៅ​ចុង​ឆ្នាំ ​២០១៣

យោងតាមប្រភពព័ត៌មានពីគេហទំព័រ 9to5Google បានឲ្យដឹងថា ក្រុមហ៊ុនអ៊ីនធើណែតយក្ស Google គ្រោងនឹងបើកហាងលក់រាយ (Store) របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក នាចុងឆ្នាំ ២០១៣ សម្រាប់រដូវវិស្សមកាលដើរទិញទំនិញចុងឆ្នាំ។
អាចនិយយាបានថានេះជាដំណឹងដ៏ល្អមួយសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Google ព្រោះថា ព័ត៌មានមួយនេះ បានលេចឮតាំងពី ឆ្នាំ ២០១១ ប៉ុន្តែនៅពេលនោះ Google មិនទាន់មាន Nexus នោះទេ។
ប្រភពដដែលបានបញ្ជាក់ថា Store ដ៏ធំមួយនេះ គឺដាក់លក់នូវផលិតផលរបស់ Google ដែលមានដូចជា Nexus, Chromebook និង Project Glass រួមនឹងសេវាកម្មផ្សេងៗរបស់ Google។
តាមការពិតទៅក្រុមហ៊ុន Google បានបើក mini-Store សម្រាប់ Chromebook រួចទៅហើយ ប៉ុន្តែវាមិនមានលក្ខណៈធំ និងមានលក់អ្វីផ្សេងនោះទេ ប៉ុន្តែបើតាមប្រភពខាងលើ Store ថ្មីនេះ Google ប្រហែលជានឹងបង្កើតឡើងធំមិនចាញ់ Apple Store ទេ។
គួរបញ្ជាក់ផងដែរថា នៅចុងឆ្នាំ ២០១២ ក្រុមហ៊ុន Google បានទទួលភាពជោគជ័យយ៉ាងខ្លាំងទៅលើស្មាតហ្វូន និង Tablet ម៉ូដែល Nexus៕

google-store-domneng

មតិយោបល់