ព្រះសីហនុៈ រថយន្តកុងតឺន័រមួយគ្រឿង បើកក្នុងល្បឿនលឿនផ្លូវកោង បានជ្រុលធ្លាក់ផ្លូវទៅបុកនិងដើមឈើពេញទំហឹង បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៣៧-១៣៨ ក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តរងគ្រោះខាងលើ ជាប្រភេទរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន ម៉ីង លាំង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0549 ផ្ទុកចំណុះធុង៤០ហី្វត លើរីម៉កសណ្តោង ពាក់ស្លាកលេខ ព្រះសីហនុ 4A-0020 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីភំ្នពេញទៅខេត្តព្រះសីហនុ។ លុះបានមកដល់ចំណុចកើតហេតុខាងលើ ដែលចំចំណុចផ្លូវកោង ក៏ជ្រុលទៅបុកពីក្រោយរថយន្តមិនស្គាល់ភិនភាគមួយគ្រឿងទៀត រួចធ្លាក់ទៅស្តាំដៃផ្លូវទង្គិចនិងដើមឈើដ៏ធំមួយ បណ្តាលឲ្យរថយន្តខេ្ទចក្បាលទាំងស្រុង ចំណែកអ្នកបើកបររត់គេចបាត់៕
មតិយោបល់